តន់ ចន្ទសីម៉ា និពន្ធបទថ្មីជូនលោកព្រាប សុវត្ថិ ជាលើកដំបូង ត្រឹម ៦ម៉ោងសោះមានអ្នកទស្សនាជិត ១៥ម៉ឺនដង
- September 13, 2020
កាលពីថ្ងៃទី ០៦ កញ្ញា ២០២០ បទថ្មីដំបូងរបស់លោកព្រាប សុវត្ថិ ក្នុងផលិតកម្ម Galaxy Navatra បងប្អូនមានការទន្ទឹងរង់ចាំ ដែលមានចំណងជើងថា” ខែភ្ជុំជ្រូកយំពេញទ្រុង ” ដែលបង្ហោះក្នុងហ្វេសបុក និង Youtube មានការគាំទ្រជាខ្លាំង។

មុននេះប៉ុន្មានម៉ោង ផលិតកម្ម Galaxy Navatra បានបង្ហោះបទចម្រៀងថ្មី ទី ២ របស់លោកព្រាប សុវត្ថិ គឺបទ ” ភូមិខ្ញុំ Update ” បានធ្វើឲ្យមានការចាប់អារម្មណ៍ដែលត្រឹម ៦ម៉ោងសោះមានអ្នកចុច Like ដល់ទៅ 21K និងអ្នកចែករំលែកជាច្រើន។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះគឺ បទថ្មី ” ភូមិខ្ញុំ Update ” គឺជាការនិពន្ធ Melody និងទំនុកច្រៀង ដោយកញ្ញាស្រស់សោភា តន់ ចន្ទសីម៉ា ដែលជាតារាចម្រៀងក្នុងផលិតកម្ម Galaxy Navatra ដែរ។ ហើយកញ្ញា តន់ ចន្ទសីម៉ា បានសរសេរក្នុងហ្វេសបុកថា ៖ពិតជារីករាយណាស់ ជាលើកដំបូងសម្រាប់នាងខ្ញុំ។ បងប្អូនចង់ដឹងអត្ថបទ និងពីរោះប៉ុណ្ណា សូមទស្សនាវិដេអូខាងក្រោម៖





📲 ភូមិខ្ញុំ Update ( Lyric Video )View on Youtube: https://youtu.be/VL2O4B546UALike, Shares & Subscribe:…
Posted by Galaxy Navatra on Saturday, 12 September 2020
- Share This Post:






