ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ខេមរៈ សិរីមន្ត “ជូនម៉ែមួយលានខែភ្ជុំ” កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

    BY Khmernote Media September 13, 2020
    ខេមរៈ សិរីមន្ត “ជូនម៉ែមួយលានខែភ្ជុំ” កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង

    កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក ខេមរៈ សិរីមន្ត បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនដែលមានចំណងជើងថា “ជូនម៉ែមួយលានខែភ្ជុំ” កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ខណៈបុណ្យភ្ជុំ មកដល់ពេលនេះគឺបិណ្ឌទី១១ហើយ។

    ក្នុងចម្រៀងមួយនេះដែរក៏បានរៀបរាប់អំពីក្តីរំភើបរបស់បុរសម្នាក់ដែលបានមកធ្វើការនៅទីក្រុងភ្នំពេញ ស្របពេលបុណ្យភ្ជុំបិណ្ឌមកដល់ នឹងបានទៅលេងស្រុកជួបជុំគ្រួសារនិងសង្សារបណ្តូលចិត្តរបស់ខ្លួន។ តោះរីករាយសណ្តាប់បទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត នៅខាងក្រោមនេះ៕

    Share This Post: