ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    បច្ចេកវិទ្យាទំនើប គេលែងប្រើមនុស្ស ដើម្បីដឹកជញ្ចូនអាហារទៀតហើយ គឺប្រើប្រាស់ Drone ជំនួសវិញ

    BY Khmernote Media June 2, 2018
    បច្ចេកវិទ្យាទំនើប គេលែងប្រើមនុស្ស ដើម្បីដឹកជញ្ចូនអាហារទៀតហើយ គឺប្រើប្រាស់ Drone ជំនួសវិញ

    ប្រទេសចិន ៖ កាន់តែទំនើបទៅៗហើយ ពីមុុនក្នុងសេវាដឹកជញ្ជូនគេប្រើមនុស្សអោយធ្វើការដឹកជញ្ជូន តែឥឡូវនេះគេបែរមកប្រើឧបករណ៍ drone ជំនួស។ តាមប្រភពព័ត៌មានល្បីរបស់ចិនបានចុះផ្សាយថាក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតធំរបស់ចិន Ele.me បានបំណងចង់ចាប់ផ្តើមប្រើប្រាស់ឧបករណ៍ drone អោយធ្វើការដឹកជញ្ជូនអាហារអោយភ្ញៀវ។ នៅសប្តាហ៍នេះក្រុមហ៊ុនដឹកជញ្ជូនអាហារខ្នាតធំរបស់ចិន Ele.me បានទទួលការអនុញ្ញាតអោយប្រើប្រាស់ឧបករណ៍ drone ដឹកជញ្ជូនអាហារអោយអតិថិជននៅក្នុងទីក្រុងសៀងហៃ។

    នៅពេលបញ្ជាពីភោជនីយដ្ឋានចំនួនប្រហែល១០០កន្លែង ដែលសហការណ៍ជាមួយឧស្សាហកម្ម Jinshan អតិថិជនដែលកំពុងរស់នៅតំបន់នេះ អាចជ្រើសរើសការដឹកជញ្ជូនអាហារតាមរយៈឧបករណ៍ drone នេះបាន។ បែបនេះអ្នកប្រហែលជាស្រមៃថាឧបករណ៍ drone នឹងនាំយកអាហារមកដល់យ៉មុខផ្ទះហើយមែនទេ ជាការច្រលំធំហើយ វាត្រូវបានគេធ្វើចំណតសំរាប់អោយអតិថិជន​មកទទួលដោយខ្លួនឯងជាង១៧កន្លែង។ បុគ្គលិកមាននាទីយកអាហារដែលត្រូវផ្ញើរអោយអតិថិជនមកដាក់ជាមួយនឹងឧបករណ៍ drone ហើយធ្វើការបញ្ជារវាតាមរយៈទូរស័ព្ទដៃរបស់គេទៅអោយទីតាំងចំណតដែលនៅជិតអតិថិជនដែលបានកុំម្ម៉ង់បំផុត។ ខាងក្រោមជាវីដេអូ តោះទស្សនាទាំងអស់គ្នា ៖



    អត្ថបទ ៖ Mali
    ប្រភព ៖ shanghaiist

    Share This Post:
    MPO4D jitutoto mpo4d Mpoplay