សិល្បៈ

តែ ស៊ុនសូដាលីកា អតីតសមាជិកក្រុមរាំ OMG ទម្លាយរឿងជួបគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្ត នៅកំពតរងរបួសប្រេះឆ្អឹងខ្នង ទើបសម្រេចចិត្តចាកចេញពីក្រុម

BY
Khmernote Media
September 18, 2020

សូដាលីកា ដែលជាអតីតសមាជិកក្រុមរាំ OMG បានទម្លាយរឿងរ៉ាវគ្រោះថ្នាក់ចរាចារណ៍បណ្តាលអោយរថយន្តរបស់នាងក្រឡាប់ រងរបួសធ្ងន់ធ្ងរប្រេះឆ្អឹងខ្នងនិងតម្រូវអោយមានការវះកាត់ រហូតនាងបញ្ជាក់ថាស្ទើរតែអស់ជីវិតថែមទៀតផង។ តារាស្រីរូបនេះបានរៀបរាប់នៅលើ Facebook នាងថា៖

“ខ្ញុំចង់មកប្រាប់ពីបញ្ហាដែរខ្ញុំវះកាត់ឆ្អឹងខ្នងដែលអ្នកទាំងអស់គ្នានៅមានចម្ងល់ គឺនៅថ្ងៃទី 04/05/2020 ខ្ញុំគ្រោះថ្នាក់ចរាចរណ័ ក្រឡាប់ឡានធ្ងន់ធ្ងរស្ទើរតែបាត់បង់ជីវិត ( ប្រេះឆ្អឹង ) ខណះពេលខ្ញុំទៅលំហែរកាយនៅកំពត។ ដោយសារតែភ្លាមៗមានសភាពធ្ងន់ធ្ងរខ្លាំងពេកទើបខ្ញុំមិនបានប្រាប់អ្នកទាំងអស់គ្នា ខ្ញុំចាំដល់ខ្ញុំរាងស្រួលបួលបន្តិចសិនទើបខ្ញុំអាចធ្វើចិត្តប្រាប់អ្នកទាំងអស់គ្នាបាន ស្ទើរតែបោះបង់ខ្លួនឯងចោលដោយសារតែឈឺខ្លាំងពេក ពិបាកទ្រាំខ្លាំង ជារឿងដ៏គួរឲ្យភ័យខ្លាចបំផុតក្នុងឆាកជីវិតដែលខ្ញុំមិនអាចបំភ្លេចបាន ><‘ចាំណាមានអ្នកលំបាកជាងអ្នកច្រើនដងតែគេនៅមិនបោះបង់ខ្លួនឯង រឹងពឹងណា សង្ឃឹមថាអ្នកទាំងអស់គ្នាធ្វើដំណើរដោយសុវិត្ថភាព នឹងមានការប្រុងប្រយ័ត្នបំផុត។”

Share This Post: