សិល្បៈ

តារាសម្តែង អ៉ឹម ដាលីស បង្ហោះវីដេអូសុំទោសជាសាធារណៈ ក្រោយលេងសើចធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា (មានវីដេអូ)

BY
Khmernote Media
September 19, 2020

កាលពីពេលថ្មីៗនេះ ផ្ទុះការរិះគន់មួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ក្រោយតារាសម្តែងវ័យក្មេង អ៉ឹម ដាលីស បានបង្ហោះវិដេអូមិនសមរម្យមួយធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនា។ ក្រោយបង្ហោះវីដេអូខ្លីរយៈពេលប្រមាណ២០វិនាទី នៅលើ Facebook របស់នាងមិនបានប៉ុន្មានផងក៏ស្រាប់តែលុបចោលវិញ។ នៅមុននេះបន្តិច កញ្ញា អ៉ឹម ដាលីស បានធ្វើការបង្ហោះវីដេអូសុំទោសជាសាធារណៈនៅលើគណនីហ្វេសប៊ុករបស់កញ្ញា ចំពោះកំហុសឆ្គងដែលកញ្ញាបានប្រព្រឹត្តិ។

កញ្ញា អ៉ឹម ដាលីស បាននិយាយថា «នាងខ្ញុំដាលីស គោរពសុំទោសទៅដល់បងប្អូន ក៏ដូចជាប្រជាពលរដ្ឋខ្មែរ នាងខ្ញុំព្រមទទួលនូវកំហុសទាំងស្រុង ដែលនាងខ្ញុំបានប្រព្រឹត្ត ដែលបានធ្វើឲ្យប៉ះពាល់ទៅដល់ព្រះពុទ្ធសាសនា។ នាងខ្ញុំសុំការអភ័យទោសពីសំណាក់បងប្អូនក៏ដូចជាប្រជាពលរដ្ឋខ្មែរ នាងខ្ញុំសូមសន្យាថា នឹងមិនឲ្យរឿងហ្នឹងកើតឡើងទៀតទេ ហើយក៏សូមអរគុណ ទៅដល់បងប្អូនដែលបានជួយក្រើនរំលឹកនូវកំហុសខុសឆ្គងរបស់នាងខ្ញុំ៕

 

Share This Post: