ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ម្ចាស់ហាងវាយបកមក អ៉ឹម ជីវ៉ា វិញខ្លាំងៗថាមានគ្នាប្រហែល១០នាក់ ហើយមានទាំងចង្ក្រានហ្គាសទៀត ហើយពុំបានគិតថ្លៃតូប $35 ដូចលោកនិយាយទេ

    BY Khmernote Media September 20, 2020
    ម្ចាស់ហាងវាយបកមក អ៉ឹម ជីវ៉ា វិញខ្លាំងៗថាមានគ្នាប្រហែល១០នាក់ ហើយមានទាំងចង្ក្រានហ្គាសទៀត ហើយពុំបានគិតថ្លៃតូប $35 ដូចលោកនិយាយទេ

    កាលពីពេលថ្មីៗនេះតារាសម្តែង អ៉ឹម ជីវ៉ា បានធ្វើការរិះគន់ចំៗទៅអាជីវករលក់ដូរនៅខេត្តកែប ដែលបានកោររូបលោកដោយយកថ្លៃតូបអង្គុយធម្មតា តំលៃដល់ទៅ $35 ហើយលោកបានផ្តាំអោយលោក អភិបាលខេត្តកែប មេត្តាជួយត្រួតពិនិត្រអាជីវករទាំងនោះផង។ មិនបានប៉ុន្មានម្ចាស់តូបឈ្មោះ អាហារដ្ឋានសម្រស់កោះទន្សាយ បានឆ្លើយតបទៅលោក អ៉ឹម ជីវ៉ា ធ្ងន់ៗវិញថា ៖

    “ខាងខ្ញុំពុំបានយកថ្លៃតូបអីដល់ទៅ $35 នោះដែរ។ ពួកគាត់ទេមកដំបូងកុម្មង់ម្ហូប៣មុខ ញាំគ្នាប្រហែល១០នាក់ មានទាំងចង្ក្រានហ្គាស់ មានទាំងម្ហូបដាំបាយលើខ្ចុះ ច្រៀងសប្បាយរហូតដល់ល្ងាច ចុងក្រោយកុម្មង់មាន់បំពង២ខ្ចប់ទៅផ្ទះវិញទៀត។ ក្រៅពីនោះគ្មានកុម្មង់អ្វីទាំងអស់ ព្រោះគាត់មានសព្វគ្រប់ ហើយពួកខ្ញុំក៏ពុំមានយកថ្លៃខ្ចុះអីដែរ”។

    ទាក់ទិននឹងការឆ្លើយតបនេះដែរធ្វើឡើងតាមរយៈលោក Ouk Rithysak ដែលជាមន្ត្រីអាវុធហត្ថមួយរូប ហើយលោកបានបង្ហោះសារថា៖ “ម្ចាស់ហាងបានចេញបកស្រាយហេីយ។ សូមបងប្អូនជួយវិន្និឆ្ឆ័យទាំងអស់គ្នា។ ហេតុអីចាំ block ម្ចាស់ហាងធ្វេីអី មិនព្រមអោយគាត់តទល់ក្នុង page របស់ខ្លួនទៅ?។ បេីចង់តវ៉ា រឺវែកញ៉ែករកខុសត្រូវ សូមខលមក លេខគណៈកម្មការរៀបចំសណ្តាប់ធ្នាប់។ សូមជួយ Comment ផង តេីខាងណាខុសខាងណាត្រូវ?”

    Share This Post: