សិល្បៈ

G-Devith អត់ទ្រាំសរសើរ ហង្សមាស មិនបានចំពោះយុទ្ធសាស្ត្រខ្ចប់ថង់ចងខ្សែជិត របស់រឿង “នេសាទក្រពើ”

BY
Khmernote Media
September 20, 2020

ផលិតកម្មហង្សមាស អាចនិយាយបានថាជាផលិតកម្មមួយដែលមានវ័យចំណាស់និងធំជាងគេនៅក្នុងប្រទេសកម្ពុជា ហើយផលិតកម្មមួយនេះក៏បាននាំមុខគេផ្នែកវិស័យចម្រៀង ក៏ដូចជាខ្សែភាពយន្តផងដែរ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺ យុទ្ធសាស្ត្រ របស់ផលិតកម្មមួយនេះពិតជាខ្លាំង ដោយរឿង “នេសាទក្រពើ” ចាក់ផ្សាយកាលពី១៦ឆ្នាំមុន នៅតែមិនទាន់មានការបែកធ្លាយឈុតឆាកណាមួយឡើយ រហូតដល់ថ្នាក់ តារាចម្រៀង G-Devith ក៏សរសើរផងដែរ។

ក្នុងនោះដែរលោក G-Devith ក៏បានបង្ហោះសារជាមួយនឹងការ share អត្ថបទពីផេកមួយដែលបាននិយាយថា​៖ “រឿងថតចប់ តាំងកំឡុងឆ្នាំ 2004 មកដល់អាលូវវា 16 ឆ្នាំហើយ សំខាន់ឡើងពូសុវត្ថិជាតួឯកប្ដូរផលិតកម្ម ហើយតាំង២ពូព្រែកនៅដើរស្រាតរហូតដល់អាលូវគាត់ពេញកំលោះ តាំង២ស៊យនៅក្រមុំអាលូវសយមានកូនក្រមុំ ក៏មិនទាន់មានចំហាយបែកធ្លាយសាច់រឿង រឺផុស full video អីបន្ដិច សោះឡើយ រឿងកំរឹតល្អប៉ុណ្ណា លើពិភពលោកថតចំណាយច្រើនប៉ុណ្ណា យ៉ាងច្រើន ១ខែ ១ឆ្នាំ ឬ២ឆ្នាំអីគេផុសព្រៀតហើយ។ សុំសរសើរហង្សមាសម៉ង សំណប់ចិត្តសារ៉េសារ៉ង ដាក់កុនម្ដងទៀតក៏បានដែរមស់ #ចង់មើលតាំងអាយុ9ឆ្នាំលូវ23ហើយមិនទាន់បានមើលទេ អត្ថបទដោយផេក: #គាំទ្រខ្សែយន្តខ្មែរ តារាខ្មែរ”

លោក G-Devith ក៏បានសរសើរផលិតកម្មហង្សមាស ថា​៖ “មិនងាយបែកធ្លាយទេយុទ្ធសាស្រ្តខ្ចប់ថង់ចងខ្សែជិតដែលមិនមានអ្នកណាអាចធ្វើដូច។ Nobody can do but HM. Respect.”

Share This Post: