ទាំងនេះ គឺជាមុខងារថ្មីៗដែលនឹងមានភ្ជាប់មកជាមួយក្នុង iOS 12
- June 5, 2018
សម្រាប់ iOS 12 នឹងត្រូវបានណែនាំក្នុងព្រឹត្តិការណ៍ WWDC ដែលនឹងធ្វើឡើងក្នុងពេលដ៏ខ្លីខាងមុខ ហើយមនុស្សភាគច្រើនរំពឹងថា ក្នុងប្រព័ន្ធដំណើរការថ្មីនេះនឹងពុំសូវទទួលបានការអភិវឌ្ឍលើមុខងារឡើយ តែកែសម្រួលលើប្រព័ន្ធដំណើរការ និងលុបបំបាត់ភាពអសកម្មវិញ។ ប៉ុន្ដែ ទោះជាយ៉ាងណា មុខងារថ្មីៗមួយចំនួននៅតែត្រូវបានភ្ជាប់មកជាមួយក្នុង iOS ថ្មីនេះ ហើយអ្នកប្រើប្រាស់ប្រាកដជាពេញចិត្ត។
1/ ការដំណើរការ
ក្រុមហ៊ុន Apple កំពុងព្យាយាមធ្វើយ៉ាងណាឲ្យប្រព័ន្ធដំណើរការ iOS ខ្លួនដំណើរការបានលឿនជាងមុន បើទោះជាលើ iPad រឺ iPhone ស៊េរីចាស់ក៏ដោយ។ យោងតាមគេហទំព័រ Federighi បានលើកឡើងថា Apple បានធ្វើតេស្តលើ iPhone 6 Plus ហើយសង្កេតឃើញប្រព័ន្ធដំណើរការថ្មីនេះអាចដំណើរការបានលឿនជាងមុនរហូតដល់ទៅ 40ភាគរយសម្រាប់ការបើកកម្មវិធី ប្រព័ន្ធក្ដារចុចដំណើរការលឿនជាងមុន 50ភាគរយ និងបើកកាមេរ៉ាបានលឿនជាងមុន 70ភាគរយ។
2/ អេក្រង់
ដូចគ្នាទៅនឹងក្រុមហ៊ុន Google ដែរ គឺក្រុមហ៊ុន Apple ព្យាយាមជួយឲ្យអតិថិជនខ្លួនកាន់តែមានភាពងាយស្រួលក្នុងការសម្លឹងមើលអេក្រង់ស្មាតហ្វូន ដោយមិនទទួលផលប៉ះពាល់អ្វីទាំងអស់។ មុខងារ Screen Time ថ្មីនៅលើ iOS 12 នឹងមានបង្ហាញយ៉ាងច្បាស់នូវពេលវេលាជាក់លាក់ដែលអ្នកបានចំណាយដើម្បីមើលអេក្រង់ស្មាតហ្វូនដោយប្រើប្រាស់កម្មវិធីណាមួយ។

3/ ដំណឹងនានាត្រូវបានចងជាក្រុម
ជាការពិតណាស់ ក្រុមហ៊ុន Apple ពិតជាទទួលបានការរិះគន់ច្រើនលើដំណឹងនានា ដែលលោតពេញអេក្រង់ហើយរញ៉េរញ៉ៃ។ ជាមួយនឹង iOS 12 ដំណឹងទាំងនោះនឹងត្រូវបានចងជាក្រុម ហើយងាយស្រួលមើល និងមិនឈឺក្បាលទៀតទេ។

4/ Animoji ថ្មី
សម្រាប់មុខងារ Emoji មានចលនាតាមអ្វីដែលយើងធ្វើ ត្រូវបានក្រុមហ៊ុន Apple បង្កើតឡើងសម្រាប់បំពាក់លើ iPhone X ហើយមានឈ្មោះថា Animoji។ ទាក់ទងទៅនឹងមុខងារនេះ នឹងត្រូវបានអភិវឌ្ឍន៍លើ iOS 12 ជាមួយនឹងរូបភាពថ្មីដូចជា ខ្មោច សត្វកូឡា សត្វខ្លា និងឌីណូស័រផងដែរ។ អ្វីដែលរឹតតែអស្ចារ្យបំផុតនោះគឺ Animoji ទាំងអស់នេះ នឹងអាចចាប់យកអណ្ដាតផងដែរ។
5/ ប្រើប្រាស់មុខងារ FaceTime ជាក្រុម
កម្មវិធីវីដេអូឆាតរបស់ក្រុមហ៊ុន Apple នឹងអនុញ្ញាតឲ្យប្រើប្រាស់បានជាក្រុម ពោលគឺខុសពីមុនដែលបានតែមួយ។ សម្រាប់ iOS 12 ក្រុមហ៊ុននឹងធ្វើការណែនាំទាក់ទងទៅនឹងមុខងារ FaceTime ជាក្រុម ដែលអាចធ្វើឡើងបានរហូតដល់ទៅ 32នាក់ក្នុងពេលតែមួយ។ គួរបញ្ជាក់ផងដែរថា Group FaceTime នឹងអាចប្រើប្រាស់បានទាំងលើ iOS និង macOS

6/ ថាមពលថ្មល្អជាងមុន
ក្រុមហ៊ុន Apple បាននឹងកំពុងធ្វើការជាមួយនឹងក្រុមហ៊ុន Pixar ជាមួយនឹងបទពិសោធន៍ថ្មីសម្រាប់អភិវឌ្ឍន៍លើថាមពលថ្ម។ បច្ចេកវិទ្យានោះមានឈ្មោះថា USDZ ហើយវានឹងជួយឲ្យផលិតផលទាំងអស់ដែលដំណើរការដោយប្រព័ន្ធ iOS មានការកំណត់លើថាមពលថ្មល្អជាងមុន។
7/ កម្មវិធីរង្វាស់
iOS 12 ក៏មានភ្ជាប់មកជាមួយនឹងកម្មវិធីថ្មីមួយឈ្មោះថា Measure ហើយមានសមត្ថភាពឲ្យអ្នកប្រើប្រាស់វាស់របស់ផ្សេងៗបានដោយពុំចាំបាច់ប្រើម៉ែត្រ។ តាមរយៈកម្មវិធីនេះ គឺដំណើរការលើកាមេរ៉ា ហើយតម្រូវឲ្យអ្នកប្រើចុចឲ្យជាប់ រួចអូសជាបន្ទាត់ដើម្បីវាស់។
8/ Photo
កម្មវិធី Photo នៅលើ iOS 12 នឹងមានមុខងារស្វែករកដោយស្វ័យប្រវត្តិ ហើយមានផ្ដល់ជូននូវ effect ផ្សេងៗដែលអ្នកអាចដាក់បញ្ចូលទៅលើរូបភាពបាន។

9/ Siri អាចបើកកម្មវិធីច្រើនបាន
ក្រុមហ៊ុន Apple លើកឡើងថា Siri គឺជាមុខងារជំនួយការឌីជីថលមួយ ដែលកំពុងទទួលបានការពេញនិយមខ្លាំងលើពិភពលោក។ ក្នុង iOS 12 ថ្មី មុខងារបញ្ជារដោយសម្លេងនេះនឹងអាចបើកកម្មវិធីបានច្រើនជាងមុន។
10/ ផ្លូវកាត់លើកម្មវិធី
កម្មវិធីថ្មី Shortcuts នឹងជួយឲ្យអ្នកប្រើប្រាស់អាចធ្វើសកម្មភាពបានច្រើនក្នុងពេលតែមួយ ពោលគឺដូចគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Google និង Amazon ធ្វើរួចហើយដែរ។

Fu
ប្រភព៖ theverge
- Share This Post:






