សិល្បៈ

តារាចម្រៀងជើងចាស់ លោក អៀង ស៊ីធុល ចូលវះកាត់ជាបន្ទាន់នៅមន្ទីរពេទ្យសហរដ្ឋអាមេរិក

BY
Khmernote Media
September 28, 2020

ប្រិយមិត្តភាគច្រើនប្រាកដជាស្គាល់តារាចម្រៀងជើងចាស់ផ្នែកបុរាណគឺលោក អៀង ស៊ីធុល ហើយកាលពីពេលថ្មីៗនេះ លោក អៀង ស៊ីធុល ត្រូវធ្វើការវះកាត់នៅឯមន្ទីរពេទ្យសហរដ្ឋអាមេរិក ក្រោយគាត់មានបញ្ហាសុខភាព។

យោងតាមការបញ្ជាក់របស់លោក អៀង ស៊ីធុល នៅលើបណ្តាញសង្គមបានឲ្យដឹងថា៖ “ថ្ងៃទី 27 ខែ9 ឆ្នាំ2020 វេលាម៉ោង 10:30am នៅ Lowell General Hospital, Lowell Massachusetts USA នឹងធ្វើការ surgery gallbladder (វះកាត់ថង់ប្រម៉ាត់) ដោយសារខ្ញុំមានអាការះឈឺចុកឈួល ហើយប្រមាត់ហើមឡើងខ្លាំង។ 🙏🏼🙏🏼អរគុណបងប្អូនកូនក្មួយ អ៊ុំពូមីង ដែលបានជូនពរ និងន៊បារម្មណ៍ពីសុខទុក្ខរបស់ខ្ញុំ”៕

Share This Post: