ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    APPLE នឹងបន្ថែម Emoji ថ្មីជាច្រើន ដែលនឹងមកដល់ក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.2 ឆាប់ៗ

    BY autoadmin October 1, 2020
    APPLE នឹងបន្ថែម Emoji ថ្មីជាច្រើន ដែលនឹងមកដល់ក្នុងប្រព័ន្ធប្រតិបត្តិការ iOS 14.2 ឆាប់ៗ

    ជាធម្មតាប្រព័ន្ធប្រតិបត្តិការ iOS BETA ថ្មីចុងក្រោយ តែងតែបង្ហាញឱ្យឃើញនូវអ្វីដែលយើងអាចរំពឹងទុកបាន នៅពេលដែល version មួយនោះអាចដោនឡូតនៅលើឧបករណ៍ APPLE ទូទៅ។ ម៉្យាងទៀតប្រសិនបើអ្នកចូលចិត្ត Emoji ផងនោះ ជឿថាប្រព័ន្ធប្រតិបត្តិការ iOS 14.2 នឹងធ្វើឱ្យអ្នកពេញចិត្តខ្លាំងជាមិនខាន។ ការបន្ថែមថ្មីៗនេះគួរតែអាចដោនឡូតបាននៅលើ iPhone នៅប៉ុន្មានសប្តាហ៍ទៀត ដោយក្នុងនោះរួមមាន៖ ទង់ជាតិ និងនិមិត្តសញ្ញាអ្នកប្តូរភេទ តែគុជ និងនិនចា។

    តាមការពិតទៅ Apple ធ្លាប់បានបង្ហាញគំរូ Emoji មួយចំនួននៅក្នុងខែកក្កដា ប៉ុន្តែឥឡូវនេះយើងអាចប្រ់ើប្រាស់វាបាននៅប៉ុន្មានសប្ដាហ៍ទៀត ហើយអាចសម្រេចចិត្តថា តើមួយណាជាចំណូលចិត្តថ្មីរបស់យើងបាន។ ការបន្ថែមថ្មីនេះក៏មាន Emoji មនុស្សប្រុសក្រងស្បៃកូនក្រមុំ ហើយមនុស្សស្រីពាក់ឈុតកូនកម្លោះ ដែលនេះបង្ហាញពីភាពស្មើគ្នាផងដែរ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Engadget

    Share This Post: