សិល្បៈ

រ៉េត ស៊ូហ្សាណា ជួបទុក្ខធំ បាត់បង់លោកតាបង្កើត គ្មានថ្ងៃត្រឡប់

BY
Khmernote Media
October 2, 2020

តារាចម្រៀងវ័យក្មេងល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស គឺកញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះសារនិងផ្លាស់ប្តូរ Profile Facebook របស់នាងជារូបកាន់ទុក្ខធ្វើអោយមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បើតាមការអោយដឹងនៅលើ Facebook របស់តារាចម្រៀងរូបនេះគឺ ជីតាបង្កើតរបស់នាងបានទទួលមរណៈភាពនៅមុននេះបន្តិច។

កញ្ញា រ៉េត ស៊ូហ្សាណា បានបង្ហោះសារនៅលើ Facebook ថា៖ “លោកតាបង្កើតរបស់ខ្ញុំបានទទួលមរណភាព. សូមឲ្យវិញ្ញាណក្ខន្ធរបស់លោកតាទៅកាន់សុខគតិភព…. My grandpa passed away.”។ ក្នុងនោះដែរគេសង្កេតឃើញថាមានការបង្ហោះសាររំលែកទុក្ខតារាស្រីរូបនេះជាច្រើនផងដែរ៕

Share This Post: