បច្ចេកវិទ្យា

លេចធ្លាយរូបរាង Pixel 3 XL របស់ Google ឲ្យច្បាស់ក្រឡែតតែម្តង

BY
Khmernote Media
June 8, 2018

កន្លងមក ព័ត៌មានចចាមអារាមជាច្រើនពីស្មាតហ្វូ Pixel ជំនាន់ថ្មីរបស់ក្រុមហ៊ុន Google បានលេចធ្លាយជាច្រើន។ ហើយនាពេលថ្មីៗនេះ មានព័ត៌មានលេចធ្លាយមួយទាក់ទងនឹងរូបរាងរបស់ Pixel 3 XL ដែលនៅផ្នែកខាងមុខនៃស្មាតហ្វូននេះមានក្បាលឆកជាមួយនឹងកាមេរ៉ាមុខចំនួន២គ្រាប់។ ចំណែកឯផ្នែកខាងក្រោមវិញមានគែមសងខាងលក្ខណៈកោងជាងម៉ូដែលមុន ដែលនេះគេអាចសន្មត់បានថា ខ្នងក្រោយរបស់ស្មាតហ្វូននេះប្រើកញ្ចក់វិញ។

ចំពោះលក្ខណៈសម្បត្តិវិញ និងមុខងារផ្សេងៗគេនៅមិនទាន់ដឹងច្បាស់នោះទេ ប៉ុន្តែតាមរយៈព័ត៌មានលេចធ្លាយបានឲ្យដឹងថា ម៉ូដែលខាងក្រោមនេះមាន RAM ទំហំ 4GB និងមានមេម៉ូរី 128GB ដូចគ្នានឹងម៉ូដែលចាស់ដែរ។ ហើយ Pixel ជំនាន់ថ្មីនេះត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួនៅខែតុលា ខាងមុខនេះ៕

អត្ថបទ៖ ឌី
ប្រភព៖ engadget

Share This Post: