ពែកមី ដាច់ចិត្តទម្លាយរឿងក្នុងចិត្ត ចំពោះសេដ្ឋីវ័យក្មេង ទ្រី ដាណា ក្រោយសង្កេតអស់ពេលជាយូរ
- October 6, 2020
ដូចដែលមហាជនបានស្គាល់មកហើយពីសេដ្ឋីវ័យក្មេងជំនាន់ថ្មី គឺអ្នកស្រី ទ្រី ដាណា ម្ចាស់ហាងមាសដ៏ធំ និងជាម្ចាស់ផលិតផលរក្សាសម្រស់ NNP តែងតែធ្វើសកម្មភាពមនុស្សធម៌ជួយអ្នកក្រ និងអ្នកដែលលំបាកខ្វះខាតជាច្រើន។ ក្នុងនោះដែរក៏មានអ្នកខ្លះពេញចិត្តចំពោះសកម្មភាពមនុស្សធម៌របស់អ្នកស្រី និងអ្នកខ្លះទៀតតែងលើកថា ការធ្វើមនុស្សធម៌បែបនេះគ្រាន់តែចង់ល្បី និងប្រូម៉ូតអាជីវកម្មខ្លួនប៉ុណ្ណោះ។
ជុំវិញនឹងការលើកឡើងបែបនេះធ្វើអោយតារាកំប្លែងល្បីឈ្មោះគឺនាយ ពែកមី បានទម្លាយរឿងក្នុងចិត្តរបស់ខ្លួនចំពោះសកម្មភាពរបស់អ្នកស្រី ទ្រីដាណា ថា៖ “(មានអ្នកខ្លះ ថាគាត់សម្តែងចង់ល្បី ឬ ប្រម៉ូតអាជីវកម្មគាត់) សំរាប់ខ្ញុំ ខ្ញុំគិតថា ទោះគាត់ចង់ល្បី ឬ ចង់ប្រម៉ូតអាជីវកម្មគាត់ ឬ គាត់ធ្វេីដោយបេះដូងពិត តែគាត់បានធ្វេីអោយ ប្រជាជនដែលខ្វះខាត ក្រីក្រ រងគ្រោះ អ្នកជំងី បានផលប្រយោជន៍ពីគាត់ជាច្រេីន អ្នកខ្លះបានរាប់ពាន់ដុល្លាពីគាត់ក៏មានដែរ តេីអ្នករិះគន់គាត់ បានធ្វេីអោយប្រជាជនបានផលប្រយោជន៍ដូចគាត់ហេីយឬនៅ?” ៕
- Share This Post: