ខ្មែរណូត

ស្វែងរក

  • PR

    Royal Enfield ជួយបង្កើនភាពងាយស្រួល តាមរយៈការបើកហាងដ៏ធំរបស់ខ្លួនជាលើកដំបូងនៅកម្ពុជា

    BY Liny Chan October 8, 2020
    Royal Enfield ជួយបង្កើនភាពងាយស្រួល តាមរយៈការបើកហាងដ៏ធំរបស់ខ្លួនជាលើកដំបូងនៅកម្ពុជា

    Royal Enfield ដែលជាមេដឹកនាំពិភពលោកផ្នែកម៉ូតូធុនមធ្យមបានធ្វើការយ៉ាងខ្ជាប់ខ្ជួន ឆ្ពោះទៅរកការបង្កើនភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ដើម្បីចូលទៅកាន់វិស័យម៉ូតូ។ ដោយមានហាងចំនួនជាង ១០០ កន្លែងនៅទូទាំងទីផ្សារ APAC ការពង្រីកបណ្ដាញនឹងបន្តកាន់តែខ្លាំងឡើងនៅឆ្នាំ២០២០-២០២១។ ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបើកដំណើរការហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាកាលពី ៣ខែមុន ហើយកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកដែលស្រលាញ់វិស័យម៉ូតូ។

    លោក Vimal Sumbly ប្រធានទីផ្សារពាណិជ្ជកម្ម APAC បានមានប្រសាសន៍ថា៖ « យើងបានខិតខំឥតឈប់ឈរដើម្បីបង្កើតភាពងាយស្រួលសម្រាប់អតិថិជនដ៏ឆ្លាតវៃ និងពង្រីកជំហររបស់យើងនៅទូទាំងអាស៊ីអាគ្នេយ៍។ យើងបានឃើញនូវតំរូវការសំខាន់ៗ ទូទាំងទីផ្សារដែលកំពុងបង្ហាញសក្តានុពលយ៉ាងខ្លាំងសម្រាប់ការលូតលាស់ ហើយឆាប់ៗនេះនឹងក្លាយជាទីផ្សារដ៏ធំមួយសំរាប់ម៉ូតូធុនមធ្យម។ ការជិះម៉ូតូនាពេលបច្ចុប្បន្ននេះ កំពុងពេញនិយមយ៉ាងខ្លាំងនៅកម្ពុជា តាមរយៈការជិះម៉ូតូកម្សាន្ត។ ហេតុដូច្នេះដោយចង់ពង្រីកវិសាលភាពរបស់យើង និងបង្កើតបណ្ដាញដ៏រឹងមាំ យើងរីករាយនឹងចាប់ដៃគូជាមួយអ្នកដែលស្រលាញ់ និងចូលចិត្តការជិះម៉ូតូ។ ជាក់ស្ដែងនៅទូទាំងទីផ្សារ APAC យើងបានពង្រីកជំហររបស់ខ្លួនពី ៦៤ ហាងក្នុងឆ្នាំ២០១៨-១៩ ដល់ ១០៤ ហាងក្នុងឆ្នាំ២០២០-២១ ខណៈពេលនេះយើងធានាថា នឹងពង្រីកជាលំដាប់នៅទូទាំងប្រទេសថៃ ANZ ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង និងទីផ្សារផ្សេងៗទៀត។

    អំពីក្រុមហ៊ុន Royal Enfield៖

    Royal Enfield គឺជាយីហោម៉ូតូចាស់ជាងគេដែលបន្តឈរជើងមកទល់បច្ចុប្បន្ន ដោយបានបង្កើតម៉ូតូលើកដំបូងនៅឆ្នាំ ១៩០១។ Royal Enfield គឺជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Eicher Motors Limited ដោយបានបង្កើតម៉ូតូទំហំកណ្ដាលនៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងរូបរាង classic ការរចនាកង់បែបបុរាណ តែស្អាតប្លែក។ ដោយមានមូលដ្ឋានផលិតកម្មថ្មីរបស់ខ្លួននៅ Chennai នៃប្រទេសឥណ្ឌា ក្រុមហ៊ុន Royal Enfield អាចបង្កើនផលិតកម្មរបស់ខ្លួនយ៉ាងឆាប់រហ័សធៀបនឹងការកើនឡើងនៃតម្រូវការម៉ូតូ។ ជាមួយនឹងការលូតលាស់ជាង ៤០% ជារៀងរាល់ឆ្នាំក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ Royal Enfield បានក្លាយជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារម៉ូតូធុនមធ្យម និងកំពុងធ្វើការឆ្ពោះទៅរកការបង្កើតថ្មី ជាមួយនឹងម៉ូតូដែលបង្កើតនូវបទពិសោធន៍ដ៏អស្ចារ្យ ជាប់ចិត្ដ និងសប្បាយរីករាយក្នុងការជិះ។ ការដាក់បង្ហាញរបស់ Royal Enfield រួមបញ្ចូលទាំង Interceptor 650 និង Continental GT 650 ដែលបំពាក់ដោយម៉ាស៊ីនស៊ីឡាំងភ្លោះ 648cc ។ Royal Enfield ក៏ផលិតប្រភេទ Classic, Bullet និង Thunderbird ក្នុងកម្លាំង 350 និង 500cc ផងដែរ ហើយម៉ូដែល Himalayan ក្នុងគោលបំណងបំពាក់ដោយម៉ាស៊ីន LS410 ថ្មី។ Royal Enfield ប្រតិបត្តិការតាមរយៈហាងចំនួន ១៨ ដែលដំណើរការដោយក្រុមហ៊ុន និងអ្នកចែកចាយជាង ៩០០ នៅគ្រប់ទីក្រុង និងទីប្រជុំជននានាក្នុងប្រទេសឥណ្ឌា ហើយនាំចេញទៅប្រទេសជាង ៥០ នៅទូទាំងពិភពលោករួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បណ្តាប្រទេសអ៊ឺរ៉ុប និងអាមេរិកឡាទីនមួយចំនួនក៏ដូចជាមជ្ឈិមបូព៌ា និងអាស៊ីអាគ្នេយ៍។

    Royal Enfield ក៏រៀបចំនិងគាំទ្រព្រឹត្តិការណ៍ប្រណាំង និងជិះជាច្រើននៅទូទាំងពិភពលោកផងដែរ អ្វីដែលកាន់តែលេចធ្លោជាងនេះគឺ កម្មវិធីប្រណាំងម៉ូតូ Rider Mania ដែលជាការប្រមូលផ្តុំប្រចាំឆ្នាំរបស់អ្នកប្រណាំង Royal Enfield ពីទូទាំងពិភពលោក ទៅកាន់ឆ្នេរខ្សាច់ដ៏គួរឲ្យទាក់ទាញ​របស់ Goa និង Himalayan Odyssey ដែលជាទីតាំងជិះយ៉ាងលំបាកបំផុត នៃផ្លូវពិបាកបំផុត និងភ្នំខ្ពស់បំផុត។ Royal Enfield ក៏បានបង្កើតនូវកម្មវិធីពេញនិយម «One Ride» ដែលមនុស្សនៅជុំវិញពិភពលោកជិះម៉ូតូរបស់ពួកគេនៅថ្ងៃអាទិត្យដំបូងនៃខែមេសា។

    ជាមួយគ្នានេះការពង្រឹងបន្ថែមទៀតនូវចក្ខុវិស័យរបស់យីហោក្នុងការផ្តល់នូវ «ការប្រណាំងម៉ូតូសុទ្ធសាធ» ដល់មនុស្សទាំងអស់ Royal Enfield បានបង្កើតផលិតផលដែលមិនចេះរីងស្ងួត ឆ្លុះបញ្ចាំងពីបេតិកភណ្ឌ និងកេរ្តិ៍ដំណែលដ៏សំបូរបែបរបស់ខ្លួន ក្នុងពេលតែមួយ គឺជាសហសម័យ។ សម្លៀកបំពាក់ និងគ្រឿងបន្លាស់ ក្រុមហ៊ុន Royal Enfield ចាត់ទុកសុវត្ថិភាពជាចំណុចសំខាន់ ដែលមាន ៣ ចំណុចសំខាន់ៗគឺ ការការពារ ផាសុកភាព និងស្ទីល រួមទាំងរចនាបទ និងមុខងារដែលមានលក្ខណៈរួមបញ្ចូលគ្នា ដែលជម្រុញ ទាក់ទាញ មនុស្សឱ្យឆ្ពោះទៅមុខ និងជាផ្នែកមួយនៃវប្បធម៌ជិះម៉ូតូ។

    ឥឡូវនេះហាង Royal Enfield បានបើកលក់ នៅអាគារលេខ ១៧៤ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ក្នុងរាជធានីភ្នំពេញ ដែលមានគ្រប់ផលិតផលដែលអាចរកបានរួមជាមួយសំលៀកបំពាក់ គ្រឿងបន្លាស់ម៉ូតូដើម សេវាកម្ម និងការផ្លាស់ប្ដូរគ្រឿងបន្លាស់។ សម្រាប់ព័ត៌មានបន្ថែមអំពី Royal Enfield អាចរកបាននៅលើគេហទំព័រ

    គេហទំព័រ៖ www.royalenfield.com/kh/en/
    ហ្វេសប៊ុកៈ www.facebook.com/Royalenfieldcambodia

    Share This Post:
    MPO4D jitutoto mpo4d Mpoplay