PR

កម្មវិធីជួបជុំដៃគូអាជីវកម្ម របស់ក្រុមហ៊ុន LG និង ក្រុមហ៊ុន ជីហ្គៀ គ្រុប (GGear Group) ប្រចាំឆ្នាំ 2020

BY
Liny Chan
October 10, 2020

នៅល្ងាចថ្ងៃទី 9 ខែ តុលា ឆ្នាំ 2020 ​ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear Group ( ជីហ្គៀ គ្រុប ) បានរៀបចំកម្មវិធី LG VIP Gathering 2020 ។ ដែលមានការចូលរួមជាភ្ញៀវកិត្តិយសដ៍ខ្ពង់ខ្ពស់ពី លោក Sung Suk Kim អគ្គនាយករបស់ក្រុមហ៊ុន LG Electronices ប្រចាំព្រះរាជាណាចក្រកម្ពុជានិង លោកឧកញ៉ា សុខ ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន G Gear Group ( ជីហ្គៀ គ្រុប )​ ដៃគូរអាជីវកម្ម និង បណ្ដាអ្នកសារពត៍មាន នៅ សណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ ។

កម្មវិធី LG VIP Gathering 2020 នេះ​ គឺរៀបចំឡើងជារៀងរាល់ឆ្នាំដើម្បីជាការថ្លែងអំណរគុណ ដល់ ដៃគូអាជីវកម្ម ដែលខិតខំប្រឹងប្រែងសហការណ៍ជាមួយក្រុមហ៊ុនកន្លងមក ក្នុងការជំរុញនៅផលិតផលម៉ាកសញ្ញា LG ក្នុងទីផ្សារប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ ព្រមទាំងចែករំលែកនូវបទពិសោធន៍ ក៏ដូចជាយុទ្ធសាស្ត្រទីផ្សារមួយចំនួនក្នុងសម័យកាលកូវីត 19 ផងដែរ ។

LG VIP Gathering 2020 មានការដាក់តាំងបង្ហាញនៅផលិតផលស៊េរីថ្មី ជាមួយបច្ចេកវិទ្យាចុងក្រោយគេបង្អស់សំរាប់ឆ្នាំ 2020 នេះផងដែរ ។ ផលិតផលដែលបានដាក់តាំងបង្ហាញនាកម្មវិធីជួបជុំនោះមានដូចជា ៖

o ទូរទស្សន៍ LG OLED ស៊េរី GX ជាទូរទស្សន៍ស៊េរីថ្មីម៉ូដែល OLED ព្រោះវាត្រូវបានរចនាឡើងដើម្បីឱ្យសមស្របទៅនឹងរបៀបរស់នៅរបស់អតិថិជនសម័យទំនើបដោយផ្តល់នូវលទ្ធភាពកាន់តែច្រើនក្នុងការរៀបចំកន្លែងរស់នៅរបស់លោកអ្នកអោយកាន់តែងាយស្រួល ។ ទូរទស្សន៍ LG OLED ស៊េរី GX គួរឱ្យភ្ញាក់ផ្អើលជាមួយកំរិតរូបភាព ដ៏ច្បាស់ត្រជាក់ភ្នែករហូតដល់ 100 លាន Self- LIT Pixels ដែលធ្វើអោយអ្នកទស្សនា កាន់តែជក់ចិត្តដិតអារម្មណ៍ និងកាន់តែដូចពិតៗ ។ ទូរទស្សន៍ LG OLED ស៊េរី GX មានទទួលបានពានរង្វាន់ល្អបំផុតក្នុងកម្មវិធីឌីហ្សាញ Red Dot Design Award និងពានរង្វាន់កិត្តិយសកំពូលរចនា iF Design Award 2020 បច្ចេកវិទ្យា OLED របស់ LG ។ គឺជាអ្វីដែលអាចឱ្យទូរទស្សន៍ផ្តល់នូវបទពិសោធន៍នៃការទស្សនាដែលមិនអាចបំភ្លេចបានជាមួយនឹងការបង្ហាញពណ៌ចម្រុះផ្ទុយគ្នាគ្មានទីបញ្ចប់ មើលធំទូលាយល្អឥតខ្ចោះតែម្ដង។

o ម៉ាស៊ីនបោកគក់ ជាមួយបច្ចេកវិទ្យា AI DD ជាមួយនឹងអត្ថប្រយោជន៍នៃម៉ាស៊ីនបោកគក់ AI DD ថ្មីនេះ គឺអាចផ្តល់ជូននូវការសំអាតយ៉ាងល្អនិងមានប្រសិទ្ធភាពខ្ពស់ ដោយកំណត់នូវទំងន់និងប្រភេទសាច់ក្រណាត់នីមួយៗដើម្បីផ្តល់នូវលទ្ធផលបោកគក់បានលឿននិង ប្រសើរជាងមុនសម្រាប់ការថែរក្សាសម្លៀកបំពាក់របស់លោកអ្នកអោយនៅតែស្អាតថ្មី 18% ហើយវានឹងជ្រើសរើសចលនានៃការបោកគក់ល្អបំផុតសម្រាប់សម្លៀកបំពាក់ដោយខ្លួនឯង ដូច្នេះអ្នកមិនចាំបាច់ស្មុគស្មាញក្នុងការជ្រើសរើសមុខងារក្នុងការបោកគក់ទៀតនោះទេ ។ បច្ចេកវិទ្យា LG SteamTH ជួយបំបាត់អាឡែកហ្សីរហូតដល់ 99.9% ដូចជាធូលីតូចៗដែលនៅជាប់នឹងសាច់ក្រណាត់ដែលអាចបង្កឱ្យមានអាឡែកហ្សី ឬ បញ្ហាផ្លូវដង្ហើម និងជួយកាត់បន្ថយស្នាមជ្រួញលើសម្លៀកបំពាក់បានរហូតដល់ 30% ។ មុខងារ TurboWash™360º នឹងផ្ដល់អោយការបោកគក់សម្លៀកបំពាក់បានស្អាត និងជួយកាត់បន្ថយការខូចសាច់ក្រណាត់ហើយលឿនក្នុងរយៈពេលត្រឹមតែ 39នាទីប៉ុណ្ណោះ។

o ម៉ាស៊ីនត្រជាក់ ជាមួយប្រព័ន្ធបន្សុទ្ធខ្យល់នៅក្នុង (PM 1.0 Smart Sensor) ម៉ាស៊ីនត្រជាក់ស៊េរីថ្មីនេះ មានបំពាក់មកជាមួយ អេក្រង់ LED គឺសញ្ញាពណ៌ដែលធ្វើអោយដឹងថា នៅក្នុង​បន្ទប់របស់យើងមាន ធូលីមិនល្អដល់កំរិតណា ហើយនៅពេលម៉ាស៊ីនត្រជាក់ចាប់បានថា មានខ្យល់មិនល្អ​និង មានធូលីដីច្រើននៅក្នុងបរិយាកាសនៅក្នុងបន្ទប់នោះ ម៉ាស៊ីនត្រជាក់នឹងចាប់ផ្តើមដំណើរការ ត្រួតពិនិត្យ​ ចាប់យកធូលីដី ដែលមាននៅក្នុងខ្យល់ទាំងអស់នេះ ហើយវាធ្វើការចម្រោះខ្យល់ (បន្សុទ្ធខ្យល់) ទាំង​នោះហើយបញ្ចេញមកវិញនៅខ្យល់អាកាសយ៉ាងបរិសុទ្ធ ។ ម៉ាស៊ីន​បន្សុទ្ធខ្យល់ដែលមាននៅក្នុងម៉ាស៊ីនត្រជាក់ LG Dual Cool with Air Purifying System អាចមានសមត្ថភាពចាប់យកធូលីដីតូចៗដែលមាននៅក្នុងខ្យល់រហូតដល់កំរិតតូចបំផុត​ គឺ PM 1.0 ។​

o ទូរទឹកកក Instra View មានមុខងារទំនើបច្រើននិងឈានមុខគេបង្អស់ ហើយពេញនិយមសម្រាប់គេហដ្ឋានសម័យថ្មី អ្វីដែលកាន់អស្ចារ្យបំផុតនោះគឺបច្ចេកវិទ្យាទ្វារនៅក្នុងទ្វារ ដែលជួយសន្សំសំចៃភ្លើងបានយ៉ាងច្រើន មួយវិញទៀត ជាមួយមុខងារ Linear Cooling គឺជួយរក្សាភាពត្រជាក់ បាន 24 ម៉ោង និង រក្សាសីតុណ្ហភាពថេរក្នុងទូរទឹកកក និង ត្រជាក់សព្វគ្រប់កន្លែងទាំងអស់នៃផ្នែកខាងក្នុងនៃទូរទឹកកកទាំងមូល វាពិតជាធ្វើអោយលោកអ្នកទទួលបាននូវ ម្ហូបអាហារ បន្លែ ផ្លែឈើ ស្រស់ៗ ដូចធម្មតាពិតៗ ។​

នារាត្រីក្នុងកម្មវិធី LG VIP Gathering 2020 យើងក៏បានរៀបចំកម្មវិធី ចាប់រង្វាន់ផ្សងសំណាងជាច្រើន សន្ធឹកសន្ធាប់រហូតដល់ 100 រង្វាន់ ជូនដល់ដៃគូអាជីវកម្មទាំងអស់ក្នុងប្រទេសកម្ពុជា ដើម្បីជាការលើកទឹកចិត្ត និង តែងតែជួយគាំទ្រជំរុញផលិតផល LG នៅលើទីផ្សារគ្រឿងអេឡិចត្រូនិចអោយមានសន្ទុះនៅក្នុងប្រទេសកម្ពុជាបន្ដទៀត៕

Share This Post: