PR

ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានប្រកាសតែងតាំងជា ព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា)

BY
Liny Chan
October 12, 2020

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ កន្លងទៅថី្មៗនេះ ព្រះនាងតូច នរោត្ដម ជេនណា ទ្រង់យាងមកកាន់ទីតាំងគម្រាងរបស់ក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា) ដើម្បីធ្វើការចុះហត្ថលេខាជាផ្លូវការ ប្រកាសតែងតាំងជាព្រះរាជទូតសុឆន្ទៈ ប្រចាំក្រុមហ៊ុន អ & អេហ្វ ប្រផឹធី (ខេមបូឌា) ក្នុងនោះផងដែលក៏មានការដាក់បង្ហាញនូវអាគារថី្មមួយដែលមាន ឈ្មោះថាMIRO។ កម្មវិធីដ៏អស្ចារ្យនេះ មានភ្ញៀវកិត្តិយសចូលរួមយ៉ាងច្រើនកុះករ ។

លោក Xu Wenshui អគ្គនាយកក្រុមហ៊ុន អ &អេហ្វ ប្រផឹធី (ខេមបូឌា) បានអោយដឹងថា ក្រុមហ៊ុន អ &អេហ្វ គ្រុប ត្រូវបានចុះបញ្ជីនៅក្នុងផ្សារហ៊ុនហុងកុងក្នុងឆ្នាំ 2005 ហើយកិច្ចសហប្រតិបត្តិការជាមួយព្រះ នាងតូច នរោត្ដម ចេនណា បានធើ្វឱ្យប្រជាជនទីក្រុងភ្នំពេញ និងពិភពលោកស្វែងយល់កាន់តែច្បាស់អំពីផលិតផលថ្មីរបស់គម្រោង បុរី អ & អេហ្វ។

ព្រះនាងតូច នរោត្តម ជេនណា បានធ្វើការចុះហត្ថលេខាលើឯកសារកិច្ចសន្យាដោយផ្ទាល់ ជាមួយលោក Xu Wenshui ដែលជាអគ្គនាយក ក្រុមហ៊ុន អ &អេហ្វ។ ព្រមជាមួយគ្នា ក៏មានពិធីទម្លាក់ខ្សាច់មាស ដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការយល់ព្រមជាផ្លូវការរវាង ព្រះនាងតូច នរោត្តម ជេនណា និងក្រុមហ៊ុន អ &អេហ្វ នាពេលអនាគត។ ព្រះនាងតូចនឹងបន្តចូលរួមនៅក្នុងគម្រោងនេះក្នុងនាមជារាជទូតសុឆន្ទៈ នៃក្រុមហ៊ុន អ &អេហ្វ ប្រផឹធី (ខេមបូឌា)។

ព្រះនាងតូច នរោត្តម ជេនណា មានទេពកោសល្យក្នុងការសម្តែង រាំ និងច្រៀង។ ព្រះនាងបានបកស្រាយចម្រៀងចំនួន ២ បទនៅលើឆាក ដែលបទទី1ជាបទខ្មែរមានចំនងជើងថា “ភ្នំពេញ” និងបទទី2ជាបទអង់គ្លេសមានចំនងជើងព្រះនាងតូច នរោត្តម ជេនណា មានទេពកោសល្យក្នុងការសម្តែង រាំ និងច្រៀង។ ព្រះនាងបានបកស្រាយចម្រៀងចំនួន ២ បទនៅលើឆាក ដែលបទទី1ជាបទខ្មែរមានចំនងជើងថា “ភ្នំពេញ” និងបទទី2ជាបទអង់គ្លេសមានចំនងជើងថា A Whole New World រួមជាមួយនិងការបង្ហាញនូវក្បាច់រាំដ៏អស្ចារ្យគឺបទ Ice Cream របស់ក្រុម Blackpink ផងដែរ។

ក្នុងនោះក៏មានការប្រកួតផ្គុំរូប MIRO នៅក្នុងកម្មវិធីផងដែរ ជាមួយក្រុមព្រះនាងតូច និង ក្រុមតារារបស់យើង។ កម្មវិធីនេះមានការចូលរួមពីសំណាក់តារាល្បីៗ ដូចជាកញ្ញា មីណាដែលបានចូលរួមបកស្រាយបទចម្រៀង និងបង្ហាញក្បាច់រាំយ៉ាងទាក់ទាញលើឆាកបង្កអោយបរិយាកាសកាន់តែរីករាយ! កញ្ញា ជីមី ម៉េង កញ្ញា ឌួង ម៉ានីច លោកRainnie Dara និងលោក ចា ដេត ក៏បានមកចូលរួមកម្មវិធីនិងផ្សាយផ្ទាល់តាមរយៈអ៊ិនធឺរណែតទូទាំងពិភពលោក។

ក្រុមហ៊ុន អ &អេហ្វ ប្រផឹធី (ខេមបូឌា) បានប្តេជ្ញាចិត្តដើម្បីក្លាយជាក្រុមហ៊ុនអន្តរជាតិឈានមុខគេក្នុងវិស័យអចលនទ្រព្យ។ ក្រុមហ៊ុន អ &អេហ្វ បាននាំយកមកនូវផលិតផលអាផាតមិនដ៏ល្អប្រណិតមួយដែលមានទំហំប្រហែល ៣៨-៥០ ម៉ែត្រការ៉េ ក្នុងមួយបន្ទប់ ដែលមានឈ្មោះថា MIRO។

MIRO ប្តេជ្ញាកសាង “ប្រព័ន្ធជីវិតដ៏ស្រស់ស្អាតចំនួន 6” ដើម្បីបំពេញតំរូវការរបស់អតិថិជនក្នុងការរស់នៅ និងប្រកបអាជីវកម្ម។ ក្នុងអាផាតមិនMIROត្រូវ បានបំពាក់ដោយឧបករណ៍ផ្ទះឆ្លាតវៃគ្រប់ជ្រុង និងគ្រឿងបរិក្ខារស្តង់ស្តាខ្ពស់ ក្នងនោះមានដូចជា អាងហែលទឹក 270° SKYBAR, កន្លែងហាត់ប្រាណបែប Panoramic សួនច្បារនៅជាន់ខាងលើកំពូលអគារ និងការិយាល័យរួមដែលមានទំហំ ៥០០ ម៉ែត្រការ៉េ មិនតែម៉ុណ្ណោះទេ អតិថិជនក៏អាចរីករាយជាមួយការ គយគន់ទេសភាពនៃទន្លេបាសាក់។

ដូច្នេះបើលោកអ្នកមានចង្អល់ ឬចង់សាកសួរព័ត៌មានអំពីគម្រោងថ្មី MIRO នៅអាគារ អ&អេហ្វ ស្តិតនៅលើផ្លូវ 60m មហាវិថី សម្តេច ហ៊ុន សែន (៣០០ម៉ែត្រខាងត្បូង ពីប្រសព្វនៃមហាវិថិ សម្តេច ហ៊ុន សែន និងមហាវិថី 271) រាជធានីភ្នពេញ ។ សម្រាប់ព័ត៌បន្ថែមសូមចូលទៅកាន់ផេកហ្វេសបុកផ្លុវការរបស់ ក្រុមហ៊ុន អ&អេហ្វ ប្រផឺធី (ខេមបូឌា) @RandFPropertiesKH ឬទំនាក់ទំនងទូរស័ព្ទលេខ 018 8882777 ។

Share This Post: