បច្ចេកវិទ្យា

សាហាវបាត់! iPhone X មួយគ្រឿងត្រាំក្នុងទន្លេអស់ពីរសប្ដាហ៍ តែនៅដំណើរការធម្មតា… (មានវីដេអូ)

BY
Khmernote Media
June 12, 2018

ស្ត្រីម្នាក់បានបាត់ iPhone X មួយគ្រឿងទៅក្នុងទន្លេ ប៉ុន្ដែត្រូវបានបុរសម្នាក់រកឃើញរួចប្រគល់ឲ្យម្ចាស់ដើមវិញក្នុងលក្ខខណ្ឌដំណើរការធម្មតា បើទោះជាស្មាតហ្វូនមួយគ្រឿងនោះបានដេកក្នុងទឹកអស់រយៈពេលពីរសប្ដាហ៍ក៏ដោយ។ ដោយឡែក រឿងដ៏មិនគួរឲ្យជឿនេះត្រូវបានបង្ហោះដោយឆានែល YouTube មួយឈ្មោះ Man + River និងម្ចាស់ឆានែលឈ្មោះ Dallas។

តាមរយៈវីដេអូយើងសង្កេតឃើញថា Dallas រកឃើញវត្ថុជាច្រើន ដោយក្នុងនោះមានទាំងវ៉ែនតាការពារកម្ដៅថ្ងៃរបស់ក្រុមហ៊ុន Porsche និងចិញ្ចៀនមាស 10K ផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ គាត់បានរកឃើញ iPhone X មួយគ្រឿងផងដែរ ដោយគ្មានភ្ជាប់មកជាមួយនឹងស្រោមការពារទឹកឡើយ។

ជាការពិតណាស់ តាមធម្មតាប្រសិនបើអ្នកបាត់ស្មាតហ្វូនចូលទៅក្នុងទន្លេ នោះអ្នកនឹងមិនសូវសង្ឃឹមឡើយថាវាអាចដំណើរការវិញធម្មតាបើទោះជារកឃើញវិញក៏ដោយ។ ប៉ុន្ដែ iPhone X ដែលលោក Dallas រកឃើញនោះគឺនៅដំណើរការធម្មតា ជាមួយនឹងលក្ខខណ្ឌល្អផងដែរ។

បន្ទាប់ពីរកឃើញ iPhone X មួយគ្រឿងក្នុងទន្លេភ្លាម Dallas បានប្រើម៉ាស៊ីនសម្ងួតសក់ដើម្បីសម្ងួត iPhone នោះ ហើយបីថ្ងៃបន្ទាប់ គាត់បានសាកល្បងសាកថ្ម ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុត គឺវាដំណើរការធម្មតា។ ក្រោយមក Dallas បានទាក់ទងទៅកាន់ម្ចាស់ iPhone ដែលរស់នៅក្នុងរដ្ឋ Florida ឈ្មោះ Alyssa។

Alyssa បាននិយាយប្រាប់ Dallas ថា នាងបានជ្រុះ iPhone X ចូលទៅក្នុងទន្លេតាំងពីពីរសប្ដាហ៍មុនម្លេះ ហើយក្នុង iPhone នោះគឺមានរូបភាពកូនង៉ែតដែលទើបនឹងកើតច្រើនណាស់។ ប៉ុន្មានថ្ងៃបន្ទាប់ iPhone X នោះត្រូវបានប្រគល់ឲ្យម្ចាស់ដើមវិញ។

Fu

ប្រភព៖ idropnews

Share This Post: