បច្ចេកវិទ្យា អន្តរជាតិ

អ្នកមានរថយន្តប្រើ smartkey កំពុងតែភ័យខ្លួន ដោយសារឥលូវចោរអាច Hack បើកសោរបាន

BY
Khmernote Media
February 19, 2018

យោងតាមគេហទំព័រ The Star បានលើកឡើងថា ម្ចាស់រថយន្ដដែលមានភ្ជាប់មកជាមួយនឹងប្រព័ន្ធគ្រប់គ្រងយានយន្ដដោយមិនប្រើសោរ (smartkey) ទាំងអស់ កំពុងប្រឈមមុខនឹងការលួច ពីសំណាកចោរសម័យទំនើបដែលប្រើប្រាស់បច្ចេកវិទ្យាដើម្បីជ្រៀតចូលក្នុងរថយន្ដរបស់អ្នក។ កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញថា ចោរលួចរថយន្ដទាំងនោះបានប្រើប្រាស់ឧបករណ៍ប្រេកង់ដើម្បីឆ្លងកាត់ប្រព័ន្ធការពារសុវត្ថិភាព និងលួចរថយន្ដបានត្រឹមប៉ុន្មាននាទីប៉ុណ្ណោះ។ អ្វីដែលគួរឲ្យខ្លាចបំផុតនោះគឺ ឧបករណ៍លួចនេះត្រូវបានដាក់លក់ស្ទើរពាសពេញហាងអេឡិចត្រូនិចក្នុងស្រុក រឺតាមអនឡាញជាមួយនឹងតម្លៃត្រឹមតែ RM150 ប៉ុណ្ណោះ។

ឧបករណ៍នេះត្រូវបានគេដាក់ឈ្មោះឲ្យថា Frequency-hacking ហើយវាមានសមត្ថភាពអាចជ្រៀតចូលប្រព័ន្ធរថយន្ត និងកំណត់អត្តសញ្ញាណ RFID ដែលនឹងផ្តល់មកវិញនូវការត្រួតពិនិត្យទិន្នន័យពេញលេញនៃបច្ចេកវិទ្យាឥតខ្សែរវាងកូនសោពីចម្ងាយ និងរថយន្ត។ ដំណើរការ Hack នេះនឹងចំណាយពេលត្រឹមពីរ រឺបីនាទីប៉ុណ្ណោះ រួចវានឹងអាចគ្រប់គ្រងលើទ្វារ ម៉ាស៊ីនបញ្ឆេះ និងអ្វីៗទាំងអស់ដោយគ្មានលឺសំឡេងរោទិ៍អ្វីបន្ដិចឡើយ។

តាមរយៈសារពត៌មានដដែលបានបន្ដថា ក្រុម Hacker ទាំងនោះបាននឹងកំពុងស្វែងរកអ្នកដែលចង់រៀនជំនាញនេះ រួចប្រាប់ពួកគេពីរបៀបប្រើប្រាស់ឧបករណ៍ និងគ្រប់គ្រងតាមរយៈ Laptop។ បន្ទាប់ពីផ្ទុះករណីនេះឡើង ខាងមន្ត្រីប៉ូលីសក្នុងប្រទេសម៉ាឡេស៊ីបានប្រកាសឲ្យអ្នកដែលម្ចាស់រថយន្ដទាំងអស់ ជាពិសសរថយន្ដដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា Smart Key ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះក្រុមចោរទាំងនោះពិតជាមិនធម្មតាឡើយ។ ទោះជាយ៉ាងណា សម្រាប់រថយន្ដដែលប្រើប្រាស់សោរចាក់ធម្មតា គឺអាចនឹងមានសុវត្ថិភាពជាង។

Fu

ប្រភព៖ thecoverage

Share This Post: