ព័ត៌មានជាតិ
សូមប្រុងប្រយ័ត្ន! ទឹកភ្លៀងហូរច្រោះ ធ្វើឲ្យមានករណីរអិលបាក់ដីធ្លាក់រាយប៉ាយលើផ្លូវ នៅកំណាត់មហាវិថីជំទាវម៉ៅ ក្រុងព្រះសីហនុ
BY Khmernote Media
October 15, 2020
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាជាព័ត៌មានថា កំណាត់មហាវិថីជំទាវម៉ៅ ស្ថិតនៅភូមិគគីរ ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីរអិលបាក់ដីធ្លាក់រាយប៉ាយនៅលើផ្លូវបណ្តាលមកពីទឹកភ្លៀងហូរច្រោះ ។

ហើយខណៈពេលនេះក្រុមការងារបច្ចេកទេសកំពុងធ្វើការកាយសម្អាត។ ដូច្នេះស្នើសុំបងប្អូនដែលមានបំណងធ្វើដំណើរឆ្លងកាត់មហាវិថីជំទាវម៉ៅ សូមមានការប្រុងប្រយ័ត្ន និងត្រូវបេីកបរនៅខ្សែផ្លូវម្ខាងទៀតនៃមហាវិថីដដែល ( កុំបេីកបរនៅផ្នែកជាប់ជំរាលភ្នំ ) ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងរក្សាសុវត្ថិភាពក្នុងការធ្វើដំណើរ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។


ប្រភព៖ ប្រតិកម្មរហ័សខេត្តព្រះសីហនុ