ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ ប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្នផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ១៤១

    BY Khmernote Media October 16, 2020
    ខេត្តកំពង់ស្ពឺ ប្រកាសផ្អាកចរាចរណ៍បណ្តោះអាសន្នផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ១៤១

    យោងតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដោយសារស្ថានភាពគ្រោះទឹកជំនន់ទឹកភ្លៀងបានជន់លិចយ៉ាងខ្លាំងបណ្តាលឲ្យកំណាត់ផ្លូវមួយចំនួនក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺរងការខូចខាត ក្នុងស្ថានភាពបែបនេះធ្វើឲ្យផ្លូវ-ស្ពាន មិនអាចទ្រាំទ្រនឹងទម្ងន់រថយន្តដឹកទំនិញធុនធំបានទេ។

    រូបតំណាង

    ហេតុនេះ មន្ទីរសាធារ​ណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺ សូមធ្វើការបិទចរាចរណ៍ផ្លូវជាតិលេខ៤, ផ្លូវជាតិលេខ៤១ និងផ្លូវជាតិលេខ១៤១ (ចាប់ពីផ្សារព្សៃផ្តៅ ដល់ផ្លូវជាតិលេខ១៣០) ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានសេចក្តីជូនដំណឹងជាថ្មី ដើម្បីថែរក្សា ផ្លូវ-ថ្នល់ កុំឲ្យបាក់ស្រុត និងធានាដល់ការធ្វើចរាចរណ៍ប្រកប ដោយសុវត្ថិភាព៕

    Share This Post: