ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឆែកឆេរដំបូង ឃើញកញ្ចប់ៗស្មានតែកញ្ចប់កាហ្វេ ពេលពិនិត្យឲ្យមែនទែនទៅទើបដឹងការពិត

    BY Khmernote Media October 16, 2020
    ឆែកឆេរដំបូង ឃើញកញ្ចប់ៗស្មានតែកញ្ចប់កាហ្វេ ពេលពិនិត្យឲ្យមែនទែនទៅទើបដឹងការពិត

    ក្រុងព្រះសីហនុ-នៅយប់ថ្ងៃទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០២០​ កម្លាំងគណ:បញ្ជាការឯកភាពក្រុងព្រះសីហនុ​ បានចុះធ្វេីការឆែកឆេរអាវុធជាតិផ្ទុះ​ ស្ថិតនៅចំណុចផ្លូវឯករាជ្យ​ ក្រុម៧ ភូមិ២​ សង្កាត់២​ ក្រុង/ខេត្តព្រះសីហនុ​ បានឃាត់ខ្លួនជនសង្ស័យ ចំនួន​ ០២នាក់​ មានឈ្មោះដូចខាងក្រោមៈ

    ១-ជនសង្ស័យឈ្មោះ​ Mai Zixi ភេទ​ ប្រុស​ ឆ្នាំកំណេីត​ ១៩៩៣ ជនជាតិ​ ចិន​ មុខរបរ​ បម្រេីសេវាកម្មទេសចរណ៌​ ស្នាក់នៅបណ្ដោះអាសន្ន​ ភ្នំពេញ មានស្រុកកំណេីត​ នៅខេត្ត​ក័ងចូវ ប្រទេសចិន
    ២-ជនសង្ស័យឈ្មោះ​ Bian Wei Toa ភេទ​ ប្រុស​ ឆ្នាំកំណេីត​ ១៩៩២ ជនជាតិ​ ចិន​ មុខរបរ​ ធ្វេីការនៅរង្កសាលសុីងសូតាយ ទីលំនៅបច្ចុប្បន្ន​ សង្កាត់​៣​ ក្រុង/ខេត្តព្រះសីហនុ មានស្រុកកំណេីត​នៅ​ខេត្ត​ហឺណាន​ ប្រទេសចិន

    ក្នុងប្រតិបត្តិការនោះផងដែរ សមត្ថកិច្ចដកហូតវត្ថុតាងរួមមាន​ :
    ​ ១-ម្សៅក្រាមពណ៌ស​ ថ្លា​ សង្ស័យសារធាតុញៀន​ ០៦កញ្ចប់
    ​២-កញ្ចប់ពណ៌ស​ មានរូបមនុស្សស្រី​ សង្ស័យសារធាតុញៀន​ ចំនួន​ ១៣ កញ្ចប់ (ប្រភេទថ្នាំសប្បាយ) ។
    ​៣-ទូរសព្ទ័​ ០២គ្រឿង​ ម៉ាក់​ iPhone 11 ០១គ្រឿង​ ពណ៌សំបកឪឡឹក​ និងម៉ាក់ smartisan ពណ៌ទឹកប៊ិច​ ០១គ្រឿង។
    ៤-ឡាន​ ០១គ្រឿង​ ម៉ាក Luxus 330 ពណ៌ខ្មៅ​ ផ្លាកលេខ​ ភ្នំពេញ2AK 5515

    បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ​ និង​ ចាត់ការតាមផ្លូវច្បាប់៕

    ប្រភព៖ លោក Huy Bunleng

    Share This Post: