ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចាប់ពីក្លោងទ្វារវត្តព្រះអង្គគុហា

    BY Khmernote Media October 16, 2020
    រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នចាប់ពីក្លោងទ្វារវត្តព្រះអង្គគុហា

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ចាម សម្រេចផ្អាកចរាចរណ៍ជាបណ្ដោះអាសន្នលើកំណាត់ផ្លូវចាប់ចំនុចក្លោងទ្វារវត្តព្រះអង្គគុហា ព្រែកសង្កែ ស្ថិតនៅឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម មេត្តាជ្រាបថា៖ កំណាត់ផ្លូវពីចំណុចក្លោងទ្វារវត្តព្រះអង្គគុហាព្រែកសង្កែ ស្ថិតនៅព្រែកកក់ ស្រុកស្ទឹងត្រង់ ប្រវែង៣.៧០០ម៉ែត្រ បានសាងសងដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឆ្នាំ២០១៨។ ដោយសារជំនន់ទឹកភ្លៀងប៉ុន្មានថ្ងៃចុងក្រោយនេះ បានហូតច្រោះជើងផ្លូវ និងកៅស៊ូពីជាន់ដែលបង្កឲ្យបាក់ស្រុត និងប្រះតួផ្លូវ នៅគីឡូម៉ែត្រ១+៩០០ប្រវែង១៥ម៉េត្រ និងគីឡូម៉ែត្រ២+៤០០ប្រវែង៤០ម៉ែត្រ និងបានបង្កការលំបាកក្នុងការធ្វើចរាចរណ៍ឆ្លងកាត់របស់ប្រជាពលរដ្ឋ។

    ដើម្បីសម្រួលដល់ការធ្វើដំណើរជៀសវាងនូវគ្រោះថ្នាក់ជាយថហេតុ និងដើម្បីទុកស្កាត់ការបាក់ស្រុតបន្ថែមទៀត រដ្ឋបាលខេត្តកំពង់ចាម សូមផ្អាកការធ្វើចរាចរណ៍បណ្ដោះអាសន្នលើកំណាត់ផ្លូវចាប់ពីចំនុចក្លោងទ្វារវត្តព្រះអង្គគុហា ព្រែកសង្កែ ស្ថិតនៅឃុំព្រែកកក់ រហូតដល់ចំនុចជើងភ្នំព្រែកសង្កែ ស្ថិតនៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ដោយការជួសជុលឡើងវិញពីក្រសួងអភិវឌ្ឍន៍ជនបទ។

    អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអភិបាលនៃគណៈអភិបាលស្រុកស្ទឹងត្រង់់ លោក-លោកស្រីអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ធ្វើការបិទចរាចរណ៍កំណាត់ផ្លូវជាបណ្ដោះអាសន្ន និងបង្វែរចរាចរណ៍តាមកំណាត់ផ្លូវភ្នំព្រែកសង្កែវិញ។ ជាមួយគ្នានេះដែរ អាជ្ញារធរមូលដ្ឋាន ​និងធ្វើវចរាចរណ៍ឆ្លងកាត់ផ្លូវខាងលើ ឲ្យបានជ្រាបអំពីការផ្អាកចរាចរណ៍ជាបណ្ដោះអាសន្ន។

    ទទួលបានសេចក្តីជូនដំណឹងខាងលើ សូមលោកអភិបាលនៃគណៈអភិបាលស្រុក លោកមេឃុំ ពាក់ព័ន្ធ កងកម្លាំងមានសមត្ថកិច្ច ចាត់តាំងការផ្សព្វផ្សាយ និងអនុវត្តឲ្យទទួលបានលទ្ធផលល្អប្រសើរ ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: