សិល្បៈ

G-Devith និង ទេព បូព្រឹក្ស ក៏ចូលរួមជួយពលរដ្ឋរងគ្រោះដោយទឹកជំនន់មិនតិចដែរ

BY
Khmernote Media
October 16, 2020

ខណៈពេលដែលប្រទេសកម្ពុជាកំពុងរងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀង គេសង្កេតឃើញថាមានសប្បុរសជនជាច្រើនបាននាំគ្នាចូលរួមជាថវិកា ក៏ដូចជាស្បៀងអាហារជាច្រើនដើម្បីជួយសង្គ្រោះដល់ពលរដ្ឋរងគ្រោះ ដែលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២០នេះ។ ក្នុងនោះគេក៏សង្កេតឃើញសិល្បៈករ សិល្បៈការិនី ជាច្រើនបានចូលរួមក្នុងសកម្មភាពមនុស្សធម៌នេះដូចជា តួយ៉ាងកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ក៏មិនសំងំស្ងៀមនោះដែរ ដោយពួកគេបានត្រៀមភេសជ្ជៈ ក៏ដូចជាស្បៀងអាហារនិងថវិកាមួយចំនួន ដើម្បីជួយដល់ពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។

កញ្ញា ទេព បូព្រឹក្ស បានបង្ហោះសារនៅលើ Facebook របស់នាងថា៖ “តង់ទី ១ ស្ទីង120កេះ ចេញដំណើរទៅបាត់ដំបង នៅអង្ករ100បាវ ត្រីខ 100យួរ ទឹកប្រាក់មិនទាន់កំណត់បានទេមើលតាមជាក់ស្តែងគ្រាន់តែពួកខ្ញុំទាំងពីនាក់មានជាការត្រៀមទឹកប្រាក់ប្រហែល10000$ប៉ុណ្ណោះ សូមឲ្យបងប្អូនជួបសំណាងល្អទាំងអស់គ្នា G-Devith”

Share This Post: