ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលរាជធានីភ្នំពេញ ប្រកាសលេខទូរស័ព្ទ១០ខ្សែ ដើម្បីទុកឲ្យពលរដ្ឋរងគ្រោះទឹកជំនន់ទាក់ទងពេលត្រូវការជំនួយសង្គ្រោះបន្ទាន់

    BY Khmernote Media October 16, 2020
    អភិបាលរាជធានីភ្នំពេញ ប្រកាសលេខទូរស័ព្ទ១០ខ្សែ ដើម្បីទុកឲ្យពលរដ្ឋរងគ្រោះទឹកជំនន់ទាក់ទងពេលត្រូវការជំនួយសង្គ្រោះបន្ទាន់

    ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានធ្វើការប្រកាសលេខទូរស័ព្ទចំនួន១០ខ្សែ ដើម្បីទុកឲ្យប្រជាពលរដ្ឋទាក់ទងពេលត្រូវការជំនួយសង្គ្រោះបន្ទាន់ ពាក់ព័ន្ធករណីទឹកជំនន់ នៅខណ្ឌដង្កោ ។

    លេខទូរស័ព្ទត្រូវបានបែកចែកជាពីរក្រុម ដោយមួយក្រុមសម្រាប់មូលដ្ឋានឈរជើងនៅសង្កាត់ស្ពានថ្ម ដែលមាន ឯកឧត្ដម ឃួង ស្រេង ជាប្រធានផ្ទាល់តែម្ដង រួមមាន៖ 097 298 0533, 097 458 7803, 097 304 0851, 097 275 8464, 097 205 9406។

    ដោយឡែកសម្រាប់ក្រុមការងារ ដឹកនាំដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅគោលដៅឈរជើងសង្កាត់ព្រែកកំពឹស និងសង្កាត់រលួស រួមមាន៖ 097 488 2952, 097 525 1727, 097 885 2543, 097 880 1928, 097 550 5697។

    ប្រភព៖ BTV Cambodia

    Share This Post: