ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មើលវិដេអូស្តែងៗ ពេទ្យធ្មេញបើកឡានល្បឿនលឿនបំ បុកម៉ូតូឡើងចេញផ្កាភ្លើង និងថយក្រោយរកកិនទៀត

    BY Khmernote Media October 17, 2020
    មើលវិដេអូស្តែងៗ ពេទ្យធ្មេញបើកឡានល្បឿនលឿនបំ បុកម៉ូតូឡើងចេញផ្កាភ្លើង និងថយក្រោយរកកិនទៀត

    នេះជាវិដេអូរន្ធត់ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ រថយន្ត Lexus បើកបំបុកហេីយថយកិន​​បណ្ដាល​អោយ​មនុស្ស​ស្លាប់​នោះ​គឺ​ កេីតឡេីងនៅ​ ចំណុច​ផ្លូវ​ ១៧៣​ កែងផ្លូវ​ ៣២៨​ សង្កាត់​ ទួលស្វាយព្រៃ​ ១​ ខណ្ឌ​ បឹងកេងកង​ វេលា​ម៉ោង​ ២៣:៣០​ នាទី​ ថ្ងៃ​ទី​ ១៥​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ដោយរថយន្ត​បានបេីក​បុក​ម៉ូតូ​ជនរងគ្រោះ​ ពីក្រោយ​ ។

    ជនបង្ក​ឈ្មោះ​ យ៉ាន់​ណា​ លីណា​ ភេទ​ ប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មុខរបរ​ ពេទ្យ​ធ្មេញ​ ស្នាក់នៅ​ផ្ទះ​លេខ​ ៥​ អឹម​ ក្រុម​ទី​ ៤​ ភូមិ​ ព្រៃព្រីង​ខាងត្បូង​ទី​ ១​ សង្កាត់​ចោម​ចៅ​ ២​ ខណ្ឌ​ ពោធិ៍​សែនជ័យ​ ។ រថយន្ដ​ជនបង្ក​ ម៉ាក​ Lexus NX 200 T ស្លាក​លេខ​ ភ្នំពេញ​ 2BH-8494 ភ្នំពេញ​ ។

    សមត្ថកិច្ច​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ​ បានឃាត់ខ្លួន​ជនបង្កនៅ​ថ្ងៃ​ទី​ ១៦​ ខែ​ តុលា​ ឆ្នាំ​ ២០២០​ ។ លោកឧត្ដមសេនីយ៍​ទោ​ ចេវ​ ហាក់​ បានបន្តថា​ ថ្ងៃ​ស្អែក​សមត្ថកិច្ច​របស់​លោក​នឹងបញ្ជូនសំណុំរឿង​ករណី​នេះ​ទៅ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ដេីម្បី​ចាត់ការ​បន្ត​តាមច្បាប់​ ។ តាមរយៈ​វីដេអូ​ដែល​បានចែកចាយ​លេី​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ ឃេីញថា​ ជបង្កពិតជាមាន​ចរិកឃោរឃៅ​ព្រៃផ្សៃ​ណាស់​ បន្ទាប់​ពី​បុក​ជនរងគ្រោះ​ពីក្រោយ​មិនស្លាប់​ហេីយ​ជនបង្កបានបេីកថយក្រោយ​កិនជនរងគ្រោះ​បន្ថែម​រហូតដល់​ស្លាប់​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​ ។ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុងតំកល់ធ្វេីបុណ្យ​នៅ​វត្ត​សំរោង​អណ្ដែត​ ។ មហាជន​បានថ្កោល​ទោស​ចំពោះ​ ទង្វើ​ព្រៃផ្សៃ​របស់​អ្នក​បេីកបរ​ យ៉ាន់​ណា​ លីណា​ និងសូមអោយ​តុលាការ​ផ្ដន្ទាទោស​ជនបង្កអោយបាន​ធ្ងន់ធ្ងរ​៕

    Share This Post: