សូមប្រយ័ត្នបងប្អូននៅតាមតំបន់រងគ្រោះទឹកជំនន់! ក្រោយទឹកហូរច្រោះអស់ដី ស៊ីម៉ាក់រកឃើញគ្រាប់មីនជាច្រើនគ្រាប់
កាលពីប៉ុន្មានថ្ងៃមុន លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ហៅកាត់ថាស៊ីម៉ាក់ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅតាមតំបន់រងគ្រោះដោយសារទឹកជំនន់ ឲ្យបង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបានរសាត់តាមទឹក។

ថ្មីៗនេះផងដែរ ក្រុមការងារស៊ីម៉ាក់បានរកឃើញគ្រាប់មីនបន្ថែមទៀត ក្រោយទឹកហូរច្រោះអស់ដី។ តាមរយៈលោក ហេង រតនា បានឲ្យដឹងដូច្នេះថា មិនមែនហូរតាមទឹកទេ តែក្រោយទឹកហូរច្រោះអស់ដី ចេញគ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះហ្នងនៅតាមផ្លូវ! នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ នៅទិសឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។ ក្រុមជំនាញសុីម៉ាក់បានបោសសំអាតគ្រាប់មីនទាំងអស់ដោយសុវត្ថិភាព! សូមបន្តអំពាវនាវចំពោះបងប្អូនរស់នៅតំបន់ទឹកជំនន់និងជាតំបន់គ្រាប់មីន សូមមេត្តាប្រុងប្រយ័ត្ន! និងករណីមានឃេីញគ្រាប់មីនឬគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ជូនប៉ូលីសមូលដ្ឋាន ឬកំលាំងសុីម៉ាក់ជាបន្ទាន់ ដេីម្បីមានវិធានការដោះស្រាយបញ្ហាជូន!
