ព័ត៌មានជាតិ
សូមប្រយ័ត្នអ្នករស់នៅក្បែរមាត់ស្ទឹង-ព្រែក-ទន្លេ! ផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅក្រុងតាខ្មៅ បានបាក់ស្រុតខូចខាតស្ទើរទាំងស្រុង
BY Khmernote Media
October 17, 2020
ខេត្តកណ្តាល៖ ប៉ុន្មានថ្ងៃកន្លងនេះ ប្រទេសកម្ពុជាបានរងសម្ពាធ ដែលបានធ្វើឲ្យមានភ្លៀងធ្លាក់ជាច្រើន បណ្តាលឲ្យនៅតាមតំបន់មួយចំនួនរងការលិចលង់ ខូចខាតទ្រព្យសម្បត្តិ និងមានអ្នកបាត់បង់អាយុជីវិត ដោយសារតែលង់ទឹកផងដែរ។ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នេះ ក៏មានហេតុការណ៍ដ៏រន្ធត់មួយ ករណីបាក់ស្រុតផ្ទះបណ្តាលឲ្យរងការខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍បាក់ស្រុតផ្ទះនេះផងដែរបានកើតឡើងនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ក្រោយកើតហេតុអាជ្ញាធរមានសមត្ថកិច្ចបានចុះទៅធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ និងសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានទីលំនៅក្បែរមាត់ស្ទឹង-ព្រែក-ទន្លេ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈជំនន់ទឹកភ្លៀងនៅមិនទាន់ថមថយនៅឡើយនោះទេ៕

រូបភាព៖ មហាគ្រួសារតាខ្មៅ