ព័ត៌មានជាតិ

ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បដិសេធ​ ព័ត៌មាន​សង្គម​ហ្វេ​ស​ប៊ុ​កថា​មាន​ចោរលួច​គាស់​ផ្ទះ​នៅ​ក្នុង​បុរី​ភព​ថ្មី​៣

BY
srey nuch
October 17, 2020

រាជធានី​ភ្នំពេញ៖​ ក្រុមការងារ​ព័ត៌មាន​ និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ សូម​ធ្វើការ​បដិសេធ​ទាំងស្រុង​ និង​បកស្រាយ​បំភ្លឺ​ចំពោះ​ ​ការ​បង្ហោះ​ព័ត៌មាន​នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ ហ្វេ​ស​ប៊ុ​កមួយ​ចំនួន​បាន​ចុះ​ផ្សាយ​ថា​ មាន​ករណី​ចោរ​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​បុរី​ពិភព​ថ្មី​៣​ នៅ​យប់​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០២០​ ។​

​តាម​ការ​បញ្ជាក់​របស់​លោកស្នងការ​ និង​លោក​អធិការ​ខណ្ឌដង្កោ​ ដែល​ប្រចាំការ​នៅ​យប់​ថ្ងៃ​ទី​១៥​ ខែតុលា​ បាន​បញ្ជាក់​ថា​ មិន​មាន​ករណី​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ណាមួយ​ដូច​ផេ​ក​ទាំងនោះ​បាន​ចុះ​ផ្សាយ​នោះ​ទេ​។​ ការ​ចុះ​ផ្សាយ​ខុស​ពី​ការ​ពិត​នេះ​ គឺ​ក្នុង​គោលបំណង​អាក្រក់​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ច្រឡំ​ និង​ដើម្បី​បំពុលបរិយាកាស​សង្គម​ នៅ​ពេល​ដែល​រាជធានី​ ខេត្ត​ជា​ច្រើន​កំពុង​រង​គ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​។​ ជាក់ស្តែង​ដោយសារ​តែ​ម្ចាស់ផ្ទះ​ទៅ​បើក​សោរ​យក​របស់របរ​ហើយ​ប្រ​ញ៉ាប់​ពេក​ ទើប​ម្ចាស់​ភ្លេច​ចាក់សោរ​ផ្ទះ​។​

​បន្ទាប់​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច​ ក៏​គ្មាន​ការ​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​នោះ​ទេ​។​ ជាមួយ​នោះ​សមត្ថកិច្ច​ចម្រុះ​តែងតែ​ចេញ​ល្បាត​ជា​ប្រចាំ​ដើម្បី​ជួយ​សង្គ្រោះ​ និង​ការពារ​ ទប់ស្កាត់​ កុំ​ឲ្យ​មាន​ជន​ឆ្លៀតឱកាស​មួយ​ចំនួន​តូច​ បន្លំ​ចូល​លួច​ ឬ​គាស់​ផ្ទះ​លួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

Share This Post: