ព័ត៌មានជាតិ

ចាប់ខ្លួនបានហើយជើងខ្លាំងបង្ហោះម៉ូតូតាមសាធារណៈ ហើយបង្ហោះវីដេអូបង្អួតគេឯងតាមបណ្តាញសង្គម

BY
Khmernote Media
October 17, 2020

យោងតាមការបញ្ជាក់នៅលើទំព័រហ្វេសប៊ុក ការពិត GCNP បានឲ្យដឹងថា បន្ទាប់ពីបានឃើញករណីក្មេងស្ទាវបង្ហោះម៉ូតូតាមផ្លូវសាធារណៈត្រូវបានគេបង្ហោះតាមបណ្ដាញទំនាក់ទំនងសង្គម លោកវរសេនីយ៍ទោ ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានដាក់បទបញ្ជាឲ្យកម្លាំងជំនាញធ្វើការស្រាវជ្រាវ និងឈានដល់ចាប់ខ្លួនក្រុមក្មេងស្ទាវខាងលើ ដែលបានបង្ហោះម៉ូតូតាមផ្លូវសាធារណ:ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

១.ឈ្មោះ អ៊ុង ពេជ្រ ហៅណាក់ ភេទប្រុស ជាអ្នកបើកម៉ូតូ
២.ឈ្មោះ ប៉ិច បញ្ញចំរ៉ុង ភេទប្រុស ជាអ្នកជិះអង្គុយពីក្រោយ។
បច្ចុប្បន្ន ក្មេងឈាមក្តៅទាំងពីរនាក់ខាងលើ ស្ថិតនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសួរនាំ។

Share This Post: