ខ្មែរណូត

ស្វែងរក

  • PR

    អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់

    BY Liny Chan October 18, 2020
    អ្នកឧកញ៉ា ចេន ហ្ស៊ី បរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិក ដើម្បីជួយជនរងគ្រោះដោយទឹកជំនន់

    នៅពាក់កណ្តាលខែតុលានេះ កម្ពុជាមានភ្លៀងធ្លាក់យ៉ាងខ្លាំង ហើយតំបន់ភាគច្រើនទទួលរងគ្រោះដោយទឹកជំនន់ និងធ្វើឲ្យប៉ះពាល់ដល់ប្រជាជនរាប់សែននាក់។ អ្នកឧកញ៉ា ចេន ហ្ស៊ី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប បានចូលរួមយ៉ាងសកម្មលើទំនួលខុសត្រូវសង្គម ដោយបរិច្ចាគថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិកជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយដល់ជនរងគ្រោះដោយទឹកជំនន់ដ៏ធ្ងន់ធ្ងរនេះ។

    សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគថវិការបស់អ្នកឧកញ៉ា ចេន ហ្ស៊ី។ ទន្ទឹមនឹងនេះ សម្តេចក៏បានអំពាវនាវដល់សប្បុរសជននានាឲ្យចូលរួមធ្វើការឧបត្ថម្ភដល់ជនរងគ្រោះឲ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

    ក្រុមហ៊ុនព្រីនស៍ ហូលឌីង គ្រុប មានអាជីវកម្មគ្របដណ្តប់លើវិស័យអចលនទ្រព្យ ធនាគារ ហិរញ្ញវត្ថុ អាកាសចរណ៍ ទេសចរណ៍ ឡូជីស្ទីក បច្ចេកវិទ្យា ភោជនីយដ្ឋាន ការកម្សាន្ត និងវិស័យផ្សេងៗជាច្រើនទៀត ព្រមទាំងជាសហគ្រាសចម្រុះខ្នាតធំលំដាប់កំពូលនៅកម្ពុជាផងដែរ។

    បន្ថែមពីនេះ អង្គការមូលនិធិសប្បុរសធម៌ ព្រីនស៍ រៀល អ៊ីស្ទេត ដែលបង្កើតឡើងដោយក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត (ខេមបូឌា) គ្រុប បានរៀបចំសកម្មភាពសប្បុរសធម៌នៅកម្ពុជាសរុបជាង ២៤០ លើក ដែលបានបរិច្ចាគថវិកានិងសម្ភារៈជាង ៧,៦៥ លានដុល្លារអាមេរិក និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជនជាង ៣០ ម៉ឺននាក់។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay