ព័ត៌មានជាតិ

ការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការរាជធានី ធ្វើការបដិសេដចំពោះការចុះផ្សាយថា កម្លាំង​នគរបាលចុះ​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ ជាក់ស្តែងគ្រាន់តែ ចុះណែនាំ និងពន្យល់ឲ្យយកចិត្តទុកដាក់ប្តូរថ្មី ចំពោះបំពង់ហួសកាលបរិច្ឆេទ

BY
Khmernote Media
October 18, 2020

ផេកស្នងការនគរបាលរាជធានៅភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញថា កាលពី​ថ្ងៃ​ទី​១៦ ខែ​តុលា​ ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិទ្រា សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ដែល​បាន​ចុុះផ្សាយថា កម្លាំង​នគរបាល​ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ ​និង​សង្គ្រោះ​ នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​បាន​ចុះ​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ​ ការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ ​សូមធ្វេីការ​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​ចុះផ្សាយខាងលើ។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៥ ខែ​តុលា​ ឆ្នាំ​២០២០ កម្លាំង​ការិយាល័យ​​ពិតជា​បាន​អនុវត្ត​តាម​គោល​ការណ៍​ចុះ​ផ្សព្វ​ផ្សាយ​អប់រំ​ណែនាំ​ដល់​ប្រជា​ពលរដ្ឋ​ និង​បណ្តា​អាជីវកម្ម​ងាយ​រង​គ្រោះ​ ឲ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​មូលហេតុ​ ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះ​អគ្គិភ័យ​ និង​អប់រំ​ណែនាំ​អំពី​វិធី​វិធានការ​នៃ​ការ​ពន្លត់​បឋម​ដោយ​ប្រើប្រាស់​បំពង់​ពន្លត់​អគ្គិភ័យ​ នៅ​ពេល​ដែលមាន​ហេតុការណ៍​អគ្គិភ័យ​កើតឡើង​ ដើម្បី​ជៀសវាង​ការរាលដាលបង្កមហន្តរាយ​ធ្ងន់ធ្ងរ​ ។ ការចុះណែនាំនេះដោយ​ពុំ​មាន​ការ​បង្ខិត​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ទិញ​បំពង់​ពន្លត់​អគ្គិភ័យ​ដូច​ដែល​ផេកមួយចំនួនចុះផ្សាយនោះទេ​ ជាក់ស្តែងសមត្ថកិច្ចគ្រាន់តែត្រួតពិនិត្យ និងពន្យល់ឲ្យមានការយកចិត្តទុកដាក់ប្តូរថ្មីចំពោះបំពង់អគ្គិភ័យណាដែលហួសកាលបរិច្ឆេទប្រេីប្រាស់ ៕ ប្រភព៖ ស្នងការនគរបាលរាជធានីភ្នំពេញ

Share This Post: