ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខ្មែរស្រឡាញ់ខ្មែរ! ថ្ងៃនេះលោកឧកញ៉ា ឡេង ណាវ៉ាត្រា លោកព្រាប សុវត្ថិ និងគ្រួសារ Galaxy Navatra ទាំងអស់ រៀបចំនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើន ជួយពលរដ្ឋរងគ្រោះដោយសារទឹកជន់នៅបន្ទាយមានជ័យ

    BY Khmernote Media October 19, 2020
    ខ្មែរស្រឡាញ់ខ្មែរ! ថ្ងៃនេះលោកឧកញ៉ា ឡេង ណាវ៉ាត្រា លោកព្រាប សុវត្ថិ និងគ្រួសារ Galaxy Navatra ទាំងអស់ រៀបចំនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើន ជួយពលរដ្ឋរងគ្រោះដោយសារទឹកជន់នៅបន្ទាយមានជ័យ

    កាលពីម្សិលមិញលោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ហោះឲ្យដឹងពីគម្រោងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ដោយលោកឧកញ៉ាបានសរសេររៀបរាប់ឲ្យដឹងជាមួយនឹងការបង្ហោះរូបភាពថា៖ ជម្រាបសួរពុកម៉ែបងប្អូន ថ្ងៃស្អែកនេះខ្ញុំបាទ រួមទាំងក្រុមគ្រួសារ Galaxy Navatra ទាំងអស់បានរៀបចំនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើនទៀតដើម្បីចែកជូនពុកម៉ែបងប្អូនដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ។

    ទន្ទឹមនឹងនេះលោកព្រាប សុវត្ថិ តារាចម្រៀងប្រចាំផលិតកម្ម Galaxy ក៏បានបង្ហោះពីគម្រោងចុះជួយនេះជាមួយលោកឧកញ៉ាដែរ ដោយលោកសរសេរថា៖ “ជម្រាបសួរបងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោកតាលោកយាយទាំងអស់ ថ្ងៃស្អែកនេះខ្ញុំបាទ និងលោកអគ្គនាយក ឧកញ៉ា ឡេង ណាវ៉ាត្រា រួមទាំងក្រុមគ្រួសារ Galaxy Navatra ទាំងអស់ បានរៀបចំនូវអង្ករ៥០តោន និងគ្រឿងបរិភោគផ្សេងៗជាច្រើន ដើម្បីចែកជូនដល់បងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រីលោកតាលោកយាយ ដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ”៕

    Share This Post: