រកមុខឃើញហើយ! ចោរបិទមុខតែងតែធ្វើសកម្មភាពលួច ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយ សារភាពថាធ្លាប់លួចចំនួន៦ដង
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា បុរសជាជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពីបទ ចូលផ្ទះប្រជាពលរដ្ឋ លួចទូរសព្ទដៃ។ កាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០ នៅវេលាម៉ោង៣:០០នាទីទៀបភ្លឺ កម្លាំងជំនាញអធិការក្រុងខេមរភូមិន្ទ បានសហការជាមួយប្រជាពលរដ្ឋ ចុះធ្វើការស្រាវជ្រាវ មុខសញ្ញា ចោរបិទមុខដែលតែងតែធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រ សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ រហូតឈានដល់ឃាត់ខ្លួនមុខសញ្ញាសង្ស័យឈ្មោះម៉េង សុខុម ភេទប្រុស អាយុ៤៤ឆ្នាំ ទីលំនៅភូមិ៤ សង្កាត់ដងទង់ ។ តាមចម្លើយសារភាព :បានធ្វើសកម្មភាពលួចចំនួន៦ ដងមិនចាំថ្ងៃខែ ក្នុងឆ្នាំ២០២០។ វត្ថុតាងដកហូត: ទូរសព្ទ ១ គ្រឿង - ពិល ១ និងស្រោមមុខ ១ ។ ករណីនេះ កម្លាំងយេីងបានរៀបចំសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់។


បុរសម្នាក់ ត្រូវបានឃាត់ខ្លួនពីបទ ចូលផ្ទះប្រជាពលរដ្ឋ លួចទូរសព្ទដៃកាលពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២០…
Posted by ស្នងការដ្ឋាននគរបាលខេត្តកោះកុង on Monday, 19 October 2020