ព័ត៌មានជាតិ

បាក់ទំនប់អាងអូរខៃដន បណ្តាលឲ្យជន់លិចផ្លូវជាតិលេខ៥ និងភូមិមួយចំនួនក្នុងសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ

BY
Khmernote Media
October 20, 2020

ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា បានឲ្យដឹងថា ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ទំនប់អាងអូរខៃដនត្រូវបានបាក់បណ្ដាលឲ្យមានការជន់លិចផ្លូវជាតិលេខ៥ចំណុចកូនដំរីដល់រំង្វង់មូលផ្លូវលេខ៥៨ និងភូមិមួយចំនួនក្នុងសង្កាត់និមិត្ត ខេត្តបន្ទាយមានជ័យ ហើយកម្លាំងអន្តរាគមន៍កងពលតូចថ្មើរជើងលេខ៥១ បន្តចុះសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋនឹងជួយសង្គ្រោះជម្លៀសប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ដែលហូរចេញពីអាងអូរខៃដនដែលបានបាក់ នៅស្រុកអូរជ្រៅ មកកាន់ទីកន្លែងសុវត្ថិភាព។

សូមជម្រាបថាគិតត្រឹមព្រឹកនេះអាងអូខេដនត្រូវបានបាកបណ្ដាលឱ្យទឹកហូរកាត់ផ្លូវជាតិលេខ៥ ចំណុចកូនដំរី ហើយភូមិមួយចំនួន មានភូមិសូរិយា ភូមិអណ្ដូងថ្មមាស ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រឈមនឹងការរងគ្រោះដោយទឹកជំនន់នេះ ។

Share This Post: