ព័ត៌មានជាតិ

ប្រទះឃើញសាកសពបុរសម្នាក់អណ្ដែតទឹក នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ

BY
srey nuch
October 20, 2020

រាជធានីភ្នំពេញ៖ សាកសពបុរសម្នាក់អណ្ដែតទឹក មានសភាពហើមស្អុយរលួយជាប់ជាមួយវល្លិ៍ត្រកួន ត្រូវបានក្រុមរុករកនិងសង្គ្រោះរបស់អង្គភាព៧១១ ប្រទះឃើញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០នេះ ស្ថិតនៅទីតាំងក្នុងបុរីឡាផាម ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងជួយយកសាកសពឡើងលើគោក។ សពនៅពុំទាន់ស្គាល់អត្តសញ្ញាណនិងស្លាប់ដោយសារមូលហេតុអ្វីពិតប្រាដកនោះទេ រងចាំសមត្ថកិច្ចធ្វើកោសលវិច័យ ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: