PR

Maserati Multi 70 និង Giovanni Soldini បានត្រៀមរួចរាល់សម្រាប់កម្មវិធីប្រណាំង Rolex Middle Sea

BY
Liny Chan
October 20, 2020

ទីក្រុងម៉ូដឺណា ថ្ងៃទី 16 ខែតុលា ឆ្នាំ 2020 – ក្រុមរបស់ទូក Giovanni Soldini និង Maserati Multi 70 បានត្រៀមរួចរាល់សម្រាប់កម្មវិធីប្រណាំង Rolex Middle Sea រៀបចំឡើងដោយ Royal Malta Yacht Club ដែលនឹងចាប់ផ្ដើមនៅថ្ងៃសៅរ៍ស្អែក ទី 17 ពី ខែតុលា ដោយចេញពីទីក្រុងវ៉ាឡេតា ប្រទេសម៉ាល់តា។ ការប្រណាំងទូកក្ដោងរឺហ្គាតាជាប្រវត្តិសាស្រ្តលើកទី 41 គឺជាការបង្ហាញជាផ្លូវការនូវការចាប់ផ្ដើមឡើងវិញនៃរដូវកាលប្រណាំងរបស់ Maserati Multi 70’ ដែលបានផ្អាកចាប់តាំងពីខែកុម្ភៈមកម្ល៉េះដោយសារមានស្ថានភាពអាសន្នផ្នែកវេជ្ជសាស្ត្រ។

[ព្យាករណ៍អាកាសធាតុ] + មិតយោបល់របស់ Soldini]

ដោយសារជំងឺរាតត្បាតទូទាំងពិភពលោកដែលកំពុងកើតមាន Soldini និងក្រុមនាវិករបស់ខ្លួនបានឈប់នៅ Marina di Ragusa នៃកោះ Sicily ដែលជាទីកន្លែងពួកគេនឹងចេញដំណើរទៅដល់ក្រុងឡាវេតាត្រឹមតែពីរបីម៉ោងមុនចាប់ផ្ដើមការប្រណាំងប៉ុណ្ណោះ។ Soldini ពន្យល់វា: « ជាអកុសល មេរោគជំងឺរាតត្បាតគឺនៅតែជាបញ្ហានៅឡើយ ហើយយើងខ្ញុំត្រូវការពិនិត្យឲ្យបានច្បាស់ថា គ្រប់គ្នា – ទាំងពួកយើងខ្ញុំ និងអ្នកផ្សេងទៀតគ្រប់គ្នា – គឺមានសុវត្ថិភាពបំផុតតាមដែលអាច។ យើងខ្ញុំបានព្រមព្រៀងជាមួយនឹងស្ថាប័នរៀបចំ ការប្រណាំងថា យើងខ្ញុំនឹងទៅដល់ប្រទេសម៉ាល់តានៅថ្ងៃតែមួយដែលកម្មវិធីប្រណាំងចាប់ផ្ដើមចាប់ផ្ដើម ហើយយើងខ្ញុំនឹងមិនចូលចតទេ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ។ ក្រុមទីមួយនៃទូកចំនួន 57 ដែលចូលរួមការប្រណាំង ដោយក្នុងនោះមានទូកអ៊ីតាលីចំនួន 11 នឹងចាប់ចេញដំណើរនៅថ្ងៃស្អែក ម៉ោង 11.00 ម៉ោងក្នុងស្រុក (9.00 UTC) ក្រុមចុងក្រោយដែលនឹងត្រូវចេញដំណើរគឺប្រភេទទូកពហុគ្រោង ហើយ Maserati Multi 70 គឺស្ថិតនៅក្នុងនោះ។ នៅក្នុងការប្រណាំងទូកប្រភេទពហុគ្រោង ក្រុមរបស់ Maserati Multi 70 នឹងត្រូវប្រណាំងជាមួយនឹងគូរប្រកួតចំនួនប្រាំ។ គូរប្រកួតផ្ទាល់របស់ពួកគេគឺ MOD 70 Mana (អតីត Spindrift) ដែលមាន Brian Thompson ជាប្រធានក្រុម។ Soldini បានលើកឡើងថា: «Thompson គឺជាប្រធានក្រុមដ៏ល្អល្អឥតខ្ចោះម្នាក់។ យើងខ្ញុំធ្លាប់ប្រណាំងជាមួយនឹងគាត់ជាច្រើនលើកមកហើយ ទាំងដោយប្រើទូក Phaedo3 និង Argo នាពេលថ្មីៗបំផុតនេះ: វានឹងក្លាយជាការប្រណាំងដ៏អស្ចារ្យមួយមិនខាន»។

រួមជាមួយនឹង MOD70 ចំនួនពីរ គឺនឹងមានប្រភេទទូកគ្រោងបីចំនួនបីបន្ថែមទៀត: Antoine Rabaste’s 80’ Ultim’Edition 2 ធ្លាប់បានប្រណាំងជាមួយនឹងក្រុមអ៊ីតាលីរួចមកហើយនៅក្នុងអំឡុងពេលកម្មវិធីប្រណាំង Cape2Rio 2020 ក្រោមឈ្មោះ LoveWater។ 63’ Shockwave, ដោយមាន Jeff Mearing និង Scott Klodowski ជាប្រធានក្រុម។ Multi 50 Primonial ដែលមាន Sébastien Rogues ជាប្រធានក្រុម ដែលជាទូកទទួលបានជ័យលាភីលេខបីនៅក្នុងកម្មវិធីប្រណាំង 2019 Transat Jacques Vabre។ ជាចុងក្រោយ នៅក្នុងប្រភេទទូកពហុគ្រោង ក៏នឹងមានទូកគ្រោងភ្លោះមួយគឺ Italian Outremer 55 Light Asia ដែលមាន Marcello Patrizi ជាប្រធានក្រុម។

Soldini បានបញ្ជាក់ថា: «សម្រាប់កម្មវិធីប្រណាំងទូករឺហ្គាតាលើកនេះ ពួកយើងនឹងប្រណាំងក្នុងទម្រង់ MOD ក្លាសិច។ បច្ចុប្បន្ន យើងខ្ញុំកំពុងធ្វើការងារលើផ្នែកស្លាបរបស់ទូក: យើងខ្ញុំកំពុងអភិវឌ្ឍផ្នែកថ្មីទាំងស្រុងមួយជាមួយនឹងប្រព័ន្ធស្លាប និងខ្សែចង្កូតមេដ៏ទំនើបដែលនឹងនាំមកនូវការផ្លាស់ប្ដូរយ៉ាងខ្លាំងក្នុងពិភពនៃការប្រណាំងទូកលើផ្ទៃមហាសមុទ្រ។ យើងខ្ញុំនឹងបន្តធ្វើការងារលើផ្នែកទាំងនោះរយៈពេលពីរបីខែបន្ថែមទៀត ដូច្នេះសម្រាប់ពេលនេះគឺយើងខ្ញុំនឹងប្រណាំងដោយប្រើស្លាបរបស់ MOD»។

នៅលើទូកគ្រោងបីអ៊ីតាលី ដោយមាន Giovanni Soldini ជាប្រធានក្រុម នឹងមាននាវឹកចំនួន 7 រូប: Matteo Soldini និង Oliver Herrera Perez ដែលផ្នែកមួយនៃក្រុមរបស់ Maserati Multi 70។ ការត្រឡប់មកវិញរបស់ Vittorio Bissaro ដែលធ្លាប់ចូលរួមនៅក្នុងការប្រណាំងជាច្រើនរួចមកហើយជាមួយនឹងក្រុមនេះ រាប់បញ្ចូលទាំងក្នុងកម្មវិធីប្រណាំង 2018 Rolex Middle Sea។ ដូចគ្នានេះដែរ ក៏មានការវិលត្រឡប់មកវិញរបស់ John Elkann និង Pierre Laurent Boullais បន្ទាប់ពីកម្មវិធីប្រណាំង Cape2Rio 2020។ ជាចុងក្រោយ មាននាវឹកពីររូបទៀតដែលទើបចូលរួមជាលើកដំបូង គឺ Lorenzo Bressani ដែលធ្លាប់ឈ្នះការប្រណាំងជាលក្ខណៈអន្តរជាតិ 11 ដង អឺរ៉ុប 8 ដង និងអ៊ីតាលី 16 ដង និង Cédric Bader ដែលជានាវឹកវ័យក្មេងធ្លាប់ចូលរួមប្រណាំងក្នុងប្រភេទជាច្រើន រាប់បញ្ចូលទាំង Formula 18 និង Nacra 17។

Giovanni Soldini និងនាវឹករបស់ខ្លួនធ្លាប់បានចូលរួមរួចមកហើយនៅក្នុងកម្មវិធីប្រណាំង Rolex Middle Sea ចំនួនពីរ (នៅក្នុងឆ្នាំ 2016 និងឆ្នាំ 2018) ដោយប្រើ Maserati Multi 70 ដែលបានឈ្នះមកដល់ទីមុនគេទាំងពីរលើក ហើយនៅក្នុង ឆ្នាំ 2016 បានបំបែកឯកត្តកម្មការប្រណាំងទូកពហុគ្រោងថ្មីមួយ (2 ថ្ងៃ 1 ម៉ោង 25 នាទី និង 1 វិនាទី)។ កំណត់ត្រាជារួមរបស់ George David ដែលនៅក្នុងឆ្នាំ 2007 បានបញ្ចប់ការប្រណាំងក្នុងរយៈពេល 1 ថ្ងៃ 23 ម៉ោង 55 នាទី និង 3 វិនាទី គឺប្រើប្រាស់ទូក Rambler ដែលមានគ្រោងមួយ។

ការប្រណាំងគឺចាប់ផ្ដើមនៅក្នុងក្រុងឡាវេតា ប្រទេសម៉ាល់តា និងមានចម្ងាយប្រហែល 608 ម៉ែល៍។ ការប្រណាំងគឺក្នុងទិសដៅបញ្ច្រាស់ទ្រនិចនាឡិកាជុំវិញកោះ Sicily ដោយចេញពី Favignana, Pantelleria និង Lampedusa ទៅកាន់កំពង់ផែ មុននឹងបកក្រោយមកវិញទៅកាន់ក្រុងឡាវេតាឆ្ពោះទៅទីផ្ដាច់ព្រ័ត្ត។

សម្រាប់ព័ត៌មាន និងបច្ចុប្បន្នភាពសូមចូលទៅកាន់:
www.maserati.soldini.it
Facebook – Giovanni Soldini Pagina Ufficiale
Twitter @giovannisoldini
Instagram @giovanni_soldini
Youtubewww.youtube.com/user/GiovanniSoldini

Share This Post: