ព័ត៌មានជាតិ

មុននេះបន្តិច មានជនជាតិចិនម្នាក់ប៉ុនប៉ងលោតលើអគារកំពុងសាងសង់កម្ពស់២១ជាន់ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅខណ្ឌចំការមន

BY
srey nuch
October 21, 2020

រាជធានីភ្នំពេញ៖ មុននេះបន្តិចមានការស៊ែរតៗគ្នាជាច្រើនតាមបណ្ដាញសង្គមហ្វេស ប៊ុក ទៅលើបុរសជនជាតិចិនម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួនពីលើអគារកំពុងសាងសង់មួយកន្លែង ដែលមានកម្ពស់ ២១ជាន់ ចំណែកឯជនជាតិចិនមួយក្រុមទៀតមានគ្នាប្រហែល៥០នាក់ កំពុងនាំគ្នាឈរស្រែកតវ៉ា និងបិទផ្លូវលេខ៥០៨ ដោយសារតែមេការមិនព្រមបើកប្រាក់ខែអោយ ខណៈពេលនេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក អភិបាលរង បានចុះទៅសម្របសម្រួលកុំអោយមានការបិទផ្លូវ បង្កការកកស្ទះចរាចរណ៍ និងបាត់បង់សណ្ដាប់ធ្នាប់សាធារណៈឡើង។ ហេតុការណ៍នេះស្ថិតនៅផ្លូវបេតុង ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ នាម៉ោង៣រសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ៕

ដោយ៖ បងម៉េង ខ្មែរណូត

Share This Post: