ព័ត៌មានជាតិ
ក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ត្រូវទឹកគួចបាត់ខ្លួននៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ, ក្រុមជួយសង្គ្រោះថា អាចមិនរស់ទេ ដោយសារល្បាក់ថ្ម និងទឹកហូរខ្លាំងពេក
BY Khmernote Media
October 21, 2020
ខេត្តព្រះសីហនុ- មានសេចក្តីរាយការណ៍ថា ក្មេងស្រីម្នាក់អាយុ១២ឆ្នាំ ត្រូវបានទឹកគួចបាត់ខ្លួន នៅរមណីយដ្ឋានទឹកធ្លាក់ក្បាលឆាយ ពេលកំពុងលេងទឹកជាមួយក្រុមគ្រួសារ វេលាម៉ោង៥ល្ងាចថ្ងៃ២១តុលា២០២០។ ក្រោយទទួលដំណឹងនេះឯកឧត្តម គួចចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះផ្ទាល់ ជាមួយមន្រ្តីជំនាញ និងបុគ្គលិកសង្គ្រោះ ដើម្បី អន្តរាគមន៍រុករកជួយក្មេងស្រីនេះ ។ ដោយសារល្បាក់ថ្ម និងទឹកហូរខ្លាំងពេក ប្រតិបត្តិការរុករកជួបការលំបាក ជាមួយការសន្និដ្ឋានពីក្រុមសង្គ្រោះថា ក្មេងស្រីរងគ្រោះអាចស្លាប់ជាប់ក្នុងល្បាក់ថ្ម ។ ទោះជាយ៉ាងនេះក្តី គិតមកត្រឹមព្រលប់ថ្ងៃដដែល គេនៅមិនទាន់រកឃើញក្មេងស្រីរងគ្រោះនៅឡើយ៕

ប្រភព៖ លោក Huy Bunleng