ព័ត៌មានជាតិ
ក្រុមក្មេងទំនើងពូកែបង្ហោះម៉ូតូបង្កអាណាធិបតេយ្យតាមដងផ្លូវពេក សមត្ថកិច្ចចាប់ឲ្យឈរកាន់កង់ម៉ូតូ ដើម្បីឲ្យរៀងចាល
BY Khmernote Media
October 22, 2020
យោងតាមការបញ្ជាក់ពី អធិការរដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ បានឲ្យដឹងថា ក្មេងទំនើង បង្ហោះម៉ូតូ ១ក្រុម ត្រូវបានកម្លាំងនគរបាលខណ្ឌ សហការជាមួយសន្តិសុខក្រុមហ៊ុន OCIC បង្រ្កាបចាប់បាននៅថ្ងៃទី ២១ ខែ តុលា ២០២០ វេលាម៉ោង ៦ល្ងាច ចំនុចមហាវិថីOCIC ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូបាន ៥ គ្រឿង និងយុវជន ៨ នាក់ យកមកប៉ុស្តិ៍នគរបាលជ្រោយចង្វារ ដើម្បីធ្វើការអប់រំ៕

