ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    realme 7i ស្មាតហ្វូនដំបូងគេដែលមានកាមេរ៉ា 4គ្រាប់ និងមានតម្លៃក្រោម 250ដុល្លារ នឹងមានការដាក់លក់លើកដំបូងនៅថ្ងៃទី23 ខែតុលា realme អ្នកពេញនិយមផ្នែកបច្ចេកវិទ្យា “Dare to Grow”!

    BY Liny Chan October 22, 2020
    realme 7i ស្មាតហ្វូនដំបូងគេដែលមានកាមេរ៉ា 4គ្រាប់ និងមានតម្លៃក្រោម 250ដុល្លារ នឹងមានការដាក់លក់លើកដំបូងនៅថ្ងៃទី23 ខែតុលា realme អ្នកពេញនិយមផ្នែកបច្ចេកវិទ្យា  “Dare to Grow”!

    realme 7i “ស្មាតហ្វូនដែលមានបំពាក់កាមេរ៉ា4គ្រាប់និងមានតម្លៃក្រោម250ដុល្លារដំបូងគេនៅកម្ពុជា” នឹងធ្វើការដាក់លក់លើកដំបូងជាផ្លូវការនៅថ្ងៃទី23ខែតុលា ការបំពាក់ជាមួយនឹងកាមេរ៉ាលំដាប់Flagship 64MP Ultra Clear 4គ្រាប់ ថាមពលថ្មធំ5000mAh និងអេក្រង់កម្រិត90Hz ធ្វើអោយវាក្លាយជាស្មាតហ្វូនថតរូបដែលមានតម្លៃសមរម្យបំផុត នាំនូវបទពិសោធន៍ដ៏អស្ចារ្យដល់អ្នកប្រើប្រាស់វ័យក្មេង។ នៅក្នុងទីផ្សារកម្ពុជា realmeគឺជាម៉ាកបច្ចេកវិទ្យាដំបូងគេដែលហ៊ានយកបច្ចេកវិទ្យាលំដាប់Flagship 64MP Ultra Clear 4គ្រាប់មកបំពាក់នៅក្នុងជួរតម្លៃ249ដុល្លារ និងក្លាយជាម៉ាកបច្ចេកវិទ្យាពេញនិយមយ៉ាងពិតប្រាកដ ។

    ចាប់ពីពេលកន្លងមករហូតមកដល់បច្ចុប្បន្ន realmeគឺតែងតែហ៊ានឆ្ពោះទៅរកលំដាប់ថ្នាក់ទី១

    សម្រាប់ផ្នែកផលិតផល realmeគឺតែងតែហ៊ានធ្វើជាម៉ាកបច្ចេកវិទ្យាពេញនិយមដែលឈានមុខគេ បង្កើតនូវផលិតផលដែលមានបច្ចេកទេសល្អនិងទទួលបានពានរង្វាន់ការរចនាលំដាប់អន្តរជាតិ ដូចជាrealme X50 Pro ដែលជាផលិតផល Flagship 5G ដំបូងនិងមានបំពាក់នូវបច្ចេកវិទ្យាសាកលឿន65W SuperDart និងទទួលបានពានរង្វាន់GOOD DESIGN AWARD 2020 និង DESIGN AWARD ចំំណែក Buds Q ដែលបានរចនាដោយអ្នករចនាល្បីនៅHermesក៏ទទួលបានពានរង្វាន់ GERMAN DESIGN AWARD WINNER 2021និងDESIGN AWARD ។

    ហើយសម្រាប់ផ្នែកអ្នកប្រើប្រាស់ យុវវ័យសម័យបច្ចុប្បន្នគឺចូលចិត្តកត់ត្រាការរស់នៅ ក៏ដូចជាហ៊ានស្វែងរកនូវអ្វីដែលជាខ្លួនឯង realme ជាម៉ាកដែលហ៊ានយកបច្ចេកវិទ្យាដែលឈានមុខគេមកបំពាក់ក្នុងជួរតម្លៃកាន់តែទាប ហើយនៅក្នុងជួរតម្លៃនីមួយៗ គឺមានបង្កើតនូវជម្រើសផលិតផលល្អបំផុតសម្រាប់បំពេញតម្រូវការរបស់យុវវ័យ និងជួយលើកទឹកចិត្តយុវវ័យអោយសម្រេចនូវរឿងដែលពួកគេចូលចិត្តនិងចង់ធ្វើតាមរយៈតម្លៃសមរម្យបំផុត។ ធ្វើអោយការរស់នៅកាន់តែប្រសើរឡើង លើកទឹកចិត្តអ្នកប្រើប្រាស់អោយហ៊ានធ្វើជាខ្លួនឯង។

    realme 7 series ដែលមានបំពាក់កាមេរ៉ា 64MP Ultra Clear 4គ្រាប់លំដាប់Flagship មិនត្រឹមតែអាចលេង Filters ប្តូរពណ៌ថ្មីៗជាច្រើន ដែលមាន realme 7Pro ដែលមានបំពាក់បច្ចេកវិទ្យា65W SuperDart ដំបូងគេ ហើយនឹង realme 7 ដែលមានបំពាក់នូវMedia Tek G95 ដំបូងគេ រួមទាំងrealme 7i ដែលមានការរចនាថ្មី និងជាម៉ូឌែលមួយដែលបានយកបច្ចេកវិទ្យាកាមេរ៉ា 4 គ្រាប់លំដាប់Flagship យកមកបំពាក់នៅជួរតម្លៃ 249$ ដំបូងគេនិងជាម៉ូឌែលមួយដែលស័ក្តសមសម្រាប់អ្នកប្រើប្រាស់បំផុត។

    វាជា“ លើកដំបូង” នៃការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាជាច្រើននិងតម្លៃ ជំរុញអោយបច្ចេកវិទ្យាកាន់តែពេញនិយម ដឹកនាំឧស្សាហកម្មបច្ចេកវិទ្យាអោយរីកចម្រើនរួមគ្នា និងធ្វើអោយ realme អាចពង្រីកយ៉ាងឆាប់រហ័សដល់ទៅ61ទីផ្សារជុំវិញពិភពលោក ហើយបានជាប់ចំណាត់ថ្នាក់លេខ៤នៅក្នុងទីផ្សារប្រទេសកម្ពុជាក្នុងរយៈពេលមួយឆ្នាំ។

    នាអនាគត realmeនឹងបន្តការរីកចម្រើន បន្តនាំមកនូវផលិតផលដែលមានគុណភាពខ្ពស់ និងតម្លៃកាន់តែសមរម្យដល់អ្នកប្រើប្រាស់ ធ្វើអោយបទពិសោធន៍ប្រើប្រាស់របស់អ្នកប្រើប្រាស់កាន់តែប្រសើរឡើង។ ដូចដែលលោក Sky Li ដែលជានាយកប្រតិបត្តិរបស់realmeបានបង្ហាញថា “ពួកយើងបានប្រើរយៈពេលពីរឆ្នាំដើម្បីបញ្ជាក់ថាម៉ាកផលិតផលថ្មីមួយក៏មានឱកាសដូចគ្នា ហើយនេះគ្រាន់តែជាការចាប់ផ្តើម អនាគតគ្មានដែនកំណត់ យើងដឹកនាំស្មារតីឆ្ពោះទៅមុខទាំងអស់គ្នា។”

    Share This Post: