រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្តីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ឈប់បាន២១ថ្ងៃ
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងែទី២២ ខែតុលា ឆ្នាំ២០២០ បានឲ្យដឹងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុញ្ញាតមន្ត្រីរាជការ និងនិយោជិត កម្មករ បានឈប់សម្រាកការងារ ឆ្នាំ២០២១ តាមប្រតិទិន ដូចខាងក្រោម៖

– ថ្ងៃទី ០១ មករា ទិវាចូលឆ្នាំសកល សម្រាក០១ថ្ងៃ
– ថ្ងៃទី ០៧ មករា ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ សម្រាក០១ថ្ងៃ
– ថ្ងៃទី ០៨ មីនា ទិវាអន្តរជាតិនារី សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៤-១៥-១៦ មេសា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំឆ្លូវ ត្រីស័ក សម្រាក០៣ថ្ងៃ
– ថ្ងៃទី ២៦ មេសា ពិធីបុណ្យវិសាខបូជា សម្រាក០១ថ្ងៃ
– ថ្ងៃទី ៣០ មេសា ព្រះរាជពិធីច្រត់ព្រះនង្គ័ល សម្រាក០១ថ្ងៃ
– ថ្ងៃទី ០១ ឧសភា ទិវាពលកម្មអន្តរជាតិ សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៤ ឧសភា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៨ មិថុនា ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ សម្រាក០១ថ្ងៃ
– ថ្ងៃទី ២៤ កញ្ញា ទិវាប្រកាសរដ្ឋធម្មនុញ្ញ សម្រាក០១ថ្ងៃ
– ថ្ងៃទី ០៥-០៦-០៧ តុលា ពិធីបុណ្យភ្ជុំបិណ្ឌ សម្រាក០៣ថ្ងៃ
– ថ្ងៃទី ១៥ តុលា ទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” សម្រាក០១ថ្ងៃ
– ថ្ងៃទី ២៩ តុលា ព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិរបស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សម្រាក០១ថ្ងៃ
– ថ្ងៃទី ០៩ វិច្ឆិកា ពិធីបុណ្យឯករាជ្យជាតិ សម្រាក០១ថ្ងៃ
– ថ្ងៃទី ១៨-១៩-២០ វិច្ឆិកា ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាក០៣ថ្ងៃ
គួរបញ្ជាក់ផងដែរថា ការឈប់សម្រាកសំរាប់ឆ្នាំ២០២១ ខាងមុននេះមានចំនួន២១ ថ្ងៃ ៕


ប្រភព៖ ក្រសួងព័ត៌មាន