ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ មានទាំងរបាំងមុខ មានទាំងដាវសាំម៉ូរ៉ៃដូចក្រុមនិនចារ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

    BY Khmernote Media October 22, 2020
    ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ មានទាំងរបាំងមុខ មានទាំងដាវសាំម៉ូរ៉ៃដូចក្រុមនិនចារ ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន

    ខេត្តកំពង់ឆ្នាំង៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីចែកចាយគ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុចផ្ទះបណ្ដែតទឹកមួយកន្លែងស្ថិតនៅក្នុងភូមិ ៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ជនសង្ស័យមានឈ្មោះ ង្វៀង យ៉ាំងវ៉ាង ភេទប្រុស អាយុ២៥ឆ្នាំរស់នៅផ្ទះបណ្ដែតទឹកភូមិសង្កាត់ខាងលើ។

    ក្រោយធ្វើការឃាត់ខ្លួន សមត្ថកិច្ចបានបន្តធ្វើការឆែកឆេរលំនៅដ្ឋានរបស់ជនសង្ស័យ ហើយដកហូតបានថ្នាំញៀនមួយកញ្ចប់ ដាវសាំម៉ូរ៉ៃមួយដើម របាំងមុខមួយ និងកាណូតមួយគ្រឿង ដែលជាមធ្យោបាយសម្រាប់ចែកចាយគ្រឿងញៀននៅតាមដងទន្លេ។ ក្រោយឆែកឆេររួច សមត្ថកិច្ចបានបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យគ្រឿងញៀនខេត្ត ដើម្បីធ្វើការសាកសួរបន្ត។ ចំណែកជនសង្ស័យដែលជាមេខ្លោងចែកចាយគ្រឿងញៀនម្នាក់ទៀតឈ្មោះ ថាយង្វៀងយ៉ាំងយាក បានរត់គេចខ្លួនបាត់នៅពេលសមត្ថកិច្ចទៅដល់៕

    Share This Post: