ព័ត៌មានជាតិ
រដ្ឋបាលខេត្តបាត់ដំបង ជូនដំណឹងឲ្យបងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយដងស្ទឹង មានការប្រុងប្រយ័ត្ន ដោយសារកម្ពស់ទឹកក្នុងស្ទឹងសង្កែ អាចមានការកើនឡើង នៅយប់នេះ ឬព្រឹកស្អែក
BY Khmernote Media
October 22, 2020
កាលពីប៉ុន្មានម៉ោងមុននេះ ថ្ងៃទី ២២ ខែតុលា ២០២០ រដ្ឋបាលខេត្តបាត់ដំបង បានប្រកាសសេចក្តីជូនដំណឹង តាមផេកហ្វេសបុកផ្លូវការថា៖ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំង ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសូមឱ្យមានការប្រុងប្រយ័ត្ន ដោយសារភ្លៀងបានបន្តធ្លាក់នៅប៉ែកខាងលើ ធ្វើឱ្យទឹកហូរចូលក្នុងស្ទឹងសង្កែ ដែលធ្វើឱ្យកម្ពស់ទឹកក្នុងស្ទឹងសង្កែ អាចមានការកើនឡើង នៅយប់នេះ ឬព្រឹកស្អែក អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ ។ សូមអរគុណ !

