ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ប្រពន្ធជាងកាត់សក់ដែលរងគ្រោះដោយសារមន្រ្តីប៉ូលីសបាញ់ និងកំពុងមានបន្ទុកចិញ្ចឹមកូនតូចៗ៤នាក់ ដង្ហើយសុំសម្តេចតេជោ ជួយរកយុត្តិធម៌ ព្រោះជនដៃដល់ឈ្មោះលីថារិយ ដល់ឥឡូវ ពុំមានតំរុយអ្វីសោះ

    BY Khmernote Media October 23, 2020
    ប្រពន្ធជាងកាត់សក់ដែលរងគ្រោះដោយសារមន្រ្តីប៉ូលីសបាញ់ និងកំពុងមានបន្ទុកចិញ្ចឹមកូនតូចៗ៤នាក់ ដង្ហើយសុំសម្តេចតេជោ ជួយរកយុត្តិធម៌ ព្រោះជនដៃដល់ឈ្មោះលីថារិយ ដល់ឥឡូវ ពុំមានតំរុយអ្វីសោះ

    កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ជនសង្ស័យម្នាក់ដែលមានឈ្មោះ លី ថារិយ បានបាញ់សម្លាប់ឈ្មោះ សុខ សុកេន អាយុជាង ៣០ឆ្នាំ មានមុខរបរកាត់សក់ នៅជិតសាលារៀនទួលគោក ត្រូវបានគេស្គាល់អត្តសញ្ញាណជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ តាមស្ត្រីជាប្រពន្ធរបស់ជនរងគ្រោះប្រាប់ថា មុនពេលកើតហេតុស្វាមីរបស់ខ្លួនបានអង្គុយផឹកសុីជាមួយមិត្តភក្តិនៅមុខផ្ទះ។ រហូតដល់ម៉ោងជាង១០យប់ក៏រៀបចំនឹងចូលផ្ទះស្រាប់តែឮសំឡេងប្រតាយប្រតប់ឈ្លោះគ្នាជាមួយនឹងបុរសម្នាក់ដែលស្គាល់ថាជាអ្នកជិតខាង។

    រហូតមកដល់ពេលនេះប្រពន្ធជនរងគ្រោះដែលមានឈ្មោះថា ឆាយ សុខមេ៉ង កំពុងទទួលបន្ទុកកូនស្រី៤នាក់នៅតូចៗនៅឡើយរស់កំព្រាបង្អែកជីវិតរបស់ពួកគេ។ កូនស្រីទី១ អាយុ១១ឆ្នាំ, កូនស្រីទី២ អាយុ ៩ឆ្នាំ, កូនស្រីទី៣ អាយុ៥ឆ្នាំ, កូនស្រីទី៤ អាយុ១ឆ្នាំ។ ឥលូវនេះគាត់បានបង្ហោះសុំសម្តេចតេជោ ជួយរកយុត្តិធម៌ ដោយគាត់បានសរសេរថា៖ “សូមគោរព. សម្តេចពុក. សម្តេចមែ៉ នាងខ្ញុំឈ្មោះ ឆាយ សុខមេ៉ង ភេទស្រី រស់នៅភូមិខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ នាងខ្ញុំជាស្ត្រីមេម៉ាយដែលឥលូវមានបន្ទុកចិញ្ចឹមកូនតូចៗ៤នាក់។ ដោយកាលពីថ្ងៃទី២៦ខែ៩ឆ្នាំ២០២០ត្រូវជនដៃដល់ឈ្មោះ លីថារិយ មានមុខរបរជាមន្ត្រីប៉ូលិសបានបាញ់សំលាប់ប្តីរបស់នាងខ្ញុំរហូតមកដល់ឥឡូវពុំមានតំរុយអ្វីសោះ។

    កាលពីមុនជនដៃដល់តែងតែមានអំនួតក្អេងក្អាងអាងមានខ្នងធ្វេីជាបូលិសហេីយគំរាមបាញ់សម្លាប់គេឯងដោយមិនខ្លាចញញេីតច្បាប់។ សូម. សមេ្តចពុក សមេ្តចមែ៉ជួយរកយុត្តិធម៍អោយនាងខ្ញុំផងដែលជាជនក្រីក្រនិងខ្វះទីរំពឹង។ សូម សមេ្តចមែ៉ សមេ្តចពុក. មេត្តាជួយនាងនាងខ្ញុំផង🙏🙏🙏🙏🙏😭😭😭😭សូមបងប្អូនជួយស៊ែរបន្តផងអោយបានដល់ សម្តេចមែ៉ សមេ្តចពុក ផងសូមអរគុណ”៕

    Share This Post: