ទើបចេញលក់មិនទាន់បានប៉ុន្មានផង OnePlus 6 លក់បាន១លានគ្រឿងបាត់
- June 15, 2018
កាលពីប្រមាណ៣សប្តាហ៍មុនក្រុមហ៊ុន OnePlus ដ៏ល្បីរបស់ប្រទេសចិន បានដាក់បង្ហាញជាផ្លូវការនូវកំពូលស្មាតហ្វូន ដែលមានល្បឿនលឿនអស្ចារ្យរបស់ខ្លួនគឺ OnePlus 6។ OnePlus 6 ទទួលបានការគាំទ្រយ៉ាងខ្លាំង គ្រាន់តែដាក់លក់បានប្រមាណជាង២០ថ្ងៃសោះ ស្មាតហ្វូនមួយនេះលក់ដាច់បានរហូតដល់ទៅ១លានគ្រឿងទៅហើយ ធ្វើឲ្យ OnePlus 6 ក្លាយជាស្មានហ្វូនដំបូង ដែលលក់ដាច់លឿនជាងគេបំផុតរបស់ក្រុមហ៊ុន OnePlus។
OnePlus 6 ត្រូវបានផលិតឡើងជាមួយនឹងកំលាំងម៉ាស៊ីនកប់កំពូល ដែលមានតម្លៃថោកជាងស្មាតហ្វូនដទៃនៅលើទីផ្សារ ដោយមានតម្លៃចាប់ពី ៥៣០ដុល្លារឡើងទៅប៉ុណ្ណោះ ដែលចំណុចនេះហើយបានធ្វើឲ្យ OnePlus 6 លក់ដាច់ខ្លាំងបែបនេះ៕

អត្ថបទ៖ ឌី
ប្រភព៖ geeky-gadgets
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






