កក្កដា សោភ័ណ្ឌ ចេញសារសុំទោស ថាពុំដឹង ព្រោះពិធីការរបស់ក្រុមហ៊ុនជាអ្នករៀបចំ ខ្លួនគ្រាន់តែទៅចុះហត្ថលេខាក្នុងនាមជាទូតសុច្ឆន្ទៈរបស់គ្លីនិកនោះតែប៉ុណ្ណោះ
កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០ នេះ មានការរិះគន់ពេញហ្វេសបុកដោយសារតែពេទ្យធ្មេញម្នាក់ ដែលមានគ្លីនីកធ្មេញឈ្មោះ មេត្រី បានធ្វើពិធីទទួលស្វាគមន៍ទូតសុច្ឆន្ទ: ជាមួយឈ្មោះកក្កដា សោភ័ណ្ឌ ដោយប្រើសុទ្ធតែសឺមីរូបព្រះសង្ហារ ឬសញ្ញាជាតិ ធ្វើការផ្លាស់ប្តូរ ប្រគល់ឲ្យគ្នាទៅវិញទៅមក។ ការបង្ហាញបែបនេះធ្វើឲ្យមានការរិះគន់ជាខ្លាំង ដោយបុគ្គលរូបនេះយកព្រះសង្ហារ ឬសញ្ញាជាតិ ជាត្រាប្រពៃណី និងផ្លូវការសម្រាប់ព្រះចៅក្រុងកម្ពុជាធិបតី គឺព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា យកមកប្រើប្រាស់មិនដឹងពីអត្ថន័យ។

មុននេះបន្តិចបុគ្គលឈ្មោះ កក្កដា សោភ័ណ្ឌ បានចេញសារសុំទោសដោយបានរៀបរាប់ថា៖ ខ្ញុំសូមទោសចំពោះការប្រេីក្របព្រះសង្ហារក្នុងពិធីចុះហត្ថលេខាជាទូតសុច្ឆន្ទៈជាមួយគ្លីនីកមេត្រី ជាដំបូង ខ្ញុំពិតជាសោកស្តាយណាស់ហេីយខ្ញុំក៏សូមទោសជាខ្លាំងទៅកាន់បងប្អូនទាំងអស់គ្នាចំពោះរឿងដែលបានកេីតឡើងកន្លងទៅពាក់ព័ន្ធនិងការប្រេីប្រាស់ក្របមានរូបព្រះសង្ហារ។ ខ្ញុំពិតជាពុំបានដឹងកិច្ចការនៃការរៀបចំនេះទេ ព្រោះថាខាងពិធីការរបស់ក្រុមហ៊ុនជាអ្នករៀបចំ ហើយក្នុងនាមខ្ញុំទៅចុះហត្ថលេខានោះគឺទៅក្នុងនាមជាទូតសុច្ឆន្ទៈរបស់គ្លីនិកនោះតែប៉ុណ្ណោះ។ ជាមួយនិងកំហុសមួយនេះ សូមបងប្អូនទាំងអស់មេត្តាអភ័យទោសដល់រូបខ្ញុំក៏ដូចជាខាងគ្លីនិកផង។ ខ្ញុំ និងគ្លីនីកក៏សូមសន្យាថា និងខំប្រឹងធ្វេីការស្វែងយល់ សិក្សាអោយបានច្បាស់ដើម្បីអោយបានត្រឹមត្រូវ🙏មុននិងរៀបចំកម្មវិធីណាមួយ៕



