ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មកដឹងពីចំនុចពិសេសៗរបស់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា

    BY Khmernote Media October 25, 2020
    មកដឹងពីចំនុចពិសេសៗរបស់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា

    នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបង្ហាញពីចំណុចលំអិតមួយចំនួនអំពីគម្រោងសាងសង់ស្ពានបេតុងខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ឆ្លងកាត់គម្រោងអភិវឌ្ឍន៍កោះនរា ទៅកាន់ផ្លូវជាតិលេខ ១ ដែលមានដូចខាងក្រោម៖

    ១-អំពីគម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរា

    – ប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម
    – បណ្តោយស្ពានបេតុងអារមេ ប្រវែង ៤៨៣ម
    – សសរស្ពានមានគម្លាត ២០ម+២១ម+១០៨ម+១៨០ម+១០៨ម+២៣ម+២៣ម
    – ផ្លូវតភ្ជាប់ក្បាលស្ពានត្រើយខាងកោះពេជ្រ ប្រវែង ២៤៩ម
    – ផ្លូវតភ្ជាប់ក្បាលស្ពានកោះនរា ប្រវែង ៩២ម
    – ជាស្ពានចរាចរទ្វេរទិស មានគន្លងសម្រាប់រថយន្តចំនួន ២ទៅ និងគន្លងចំនួន ២មក ដែល១គន្លងមានទទឹង ៣.២៥ម និងមានគន្លងសម្រាប់ទោចក្រយានយន្តចំនួន ១ទៅ និងគន្លងចំនួន ១មក ដែលមានទទឹង ១.២៥មសងខាង
    – ល្បឿនសុវត្ថិភាព ៤០គ.ម/ម៉ោង
    – ជម្រាលទទឹងស្ពាន ២%
    – សសរសម្រាប់ព្យួរខ្សែកាបមានកំពស់ ៦០ម គិតពីផ្ទៃតួស្ពានទៅលើអាកាស
    – សសរស្ពានសម្រាប់ព្យួរខ្សែកាបមានចំនួន ២ ដែលសសរស្ពាននីមួយៗប្រើប្រាស់គ្រឹះខួងខំនួន ១៨ដើម មានទំហំអង្កត់ផ្ចិត ២ម
    – គ្រឹះខួងសសរទី១មានជម្រៅ ៥៩.៤០ម និងសសរទី២មានជម្រៅ ៧៣.៤០ម
    – ផ្នែកខាងកោះពេជ្រមានសសរចំនួន ៣ និងផ្នែកខាងកោះនរាមានសសរចំនួន ៣
    – ជើងតាងស្ពានមានទំហំ ២៤.៣មx១៧.៧មx៤.៥ម
    – កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ៨ម នៅរដូវវស្សានីវ៉ូទឹកខ្ពស់បំផុត
    – កំពស់អតិបរមានាវាឆ្លងកាត់ក្រោមស្ពាន ១៨ម នៅរដូវប្រាំងនីវ៉ូទឹកទាបបំផុត
    – គម្លាតពីសរសរស្ពានខ្សែកាប មានប្រវែង ១៨០ម
    – សសរស្ពានខ្សែកាបនីមួយៗមានខ្សែកាបចំនួន១ជួរ ១៦ដើមសងខាង ក្នុង១ដើមមានភ្ជាប់ខ្សែកាបតូចៗពី ២៧ដើម ទៅ៣១ដើម ដែលមានអង្កត់ផ្ចឹត ១៥.២មម
    – សសរស្ពានខ្សែកាបទាំង២ មានឆ្លាក់ចម្លាក់រចនាបទខ្មែរ
    – មានបំពាក់បង្គោលភ្លើងបំភ្លឺស្ព្ពាន
    – រៀបចំបណ្តាញលូអមសងខាងផ្លូវក្បាលស្ពាន
    – ដាក់ស្លាកសញ្ញាចរាចរ និងលាបគំនូសចរាចរ
    – គម្រោងចំណាយសាងសង់ ៣៨.០០០.០០០ដុល្លាអាមេរិក
    – រយៈពេលសាងសង់ ៣៥ខែ
    – សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា OCIC

    ២-អំពីគម្រោងសាងសង់ស្ពានបេតុងអារមេតភ្ជាប់ពីកោះនរា ទៅផ្លូវជាតិលេខ ១
    – បណ្តោយស្ពានសរុបប្រវែង ៦០ម
    – ទទឹងស្ពាន ២១ម
    – បណ្តោយស្ពានបេតុង ៤៥ម
    – ផ្លូវគល់ស្ពានសងខាង ១៥ម៉ែត្រ
    – រយៈពេលសាងសង់ ១២ខែ

    Share This Post: