ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ផ្លូវលេខ១០៤ ឬហៅផ្លូវ២០A នៅមិនទាន់អាចធ្វើដំណើរបានទេ សូមទាន់កុំមកអោយសោះ ព្រោះអាចប្រឈមហានិភ័យខ្លាំងណាស់

    BY Khmernote Media October 25, 2020
    ផ្លូវលេខ១០៤ ឬហៅផ្លូវ២០A នៅមិនទាន់អាចធ្វើដំណើរបានទេ សូមទាន់កុំមកអោយសោះ ព្រោះអាចប្រឈមហានិភ័យខ្លាំងណាស់

    រាជធានីភ្នំពេញ ៖ ផ្លូវលេខ១០៤ ឬផ្លូវ២០A ក្បែររង្វង់មូលកួរស្រូវ ក្នុងភូមិសាស្ត្រខណ្ឌដង្កោ នៅថ្ងៃអាទិត្យទី២៥ ខែតុលា ឆ្នាំ២០២០នេះ នៅតែមិនអាចធ្វើដំណើរបានដដែល ដោយសារទឹកកំពុងហូរខ្លាំង និងហូរច្រោះផ្លូវដាច់បាត់ហើយ។​ ទោះបីយ៉ាងណាគេសង្កេតឃើញថា នៅតែមានបងប្អូនមួយចំនួននៅតែបន្តធ្វើដំណើរតាមផ្លូវមួយនេះ ដែលអាចប្រឈមហានិភ័យ ចំពោះការជាប់ផុងឡាន និងផុងម៉ូតូជាដើម ។

    ជាមួយគ្នានេះ រដ្ឋបាលខណ្ឌដង្កោ ក៏បានជូនដំណឹងរួចរាល់ហើយដែរថា ផ្លូវមួយនេះ ត្រូវបានផ្អាកធ្វើចរាចរទាំងស្រុងជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងសាជាថ្មី ។ អ្វីដែលជាបញ្ហាប្រឈម គឺអ្នកដែលត្រូវធ្វើដំណើរទៅលំនៅឋាននៅសង្កាត់មួយចំនួន ដូចជា សង្កាត់រលួស សង្កាត់សាក់សំពៅ និងសង្កាត់គងនយជាដើម ត្រូវស្វែងរកផ្លូវវៀងយ៉ាងឆ្ងាយនាំអោយមានការពិបាកយ៉ាងខ្លាំង។ ទោះបីយ៉ាងណា នេះជាគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ខណៈអាជ្ញាធរពាក់ព័ន្ធក៏បានជួយដោះស្រាយបញ្ហានេះ យ៉ាងសស្រាក់សស្រាំ ផងដែរ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: