ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ប្រគល់​គ្រាប់រំសេវ​ខូចគុណភាព​ជូន​អង្គភាព​ស៊ី​ម៉ាក់​(CMAC) ដើម្បីយកទៅកម្ទេចចោល

    BY Khmernote Media October 26, 2020
    ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ ប្រគល់​គ្រាប់រំសេវ​ខូចគុណភាព​ជូន​អង្គភាព​ស៊ី​ម៉ាក់​(CMAC) ដើម្បីយកទៅកម្ទេចចោល

    ​ខេត្តសៀមរាប​៖​ នា​ព្រឹក​ថ្ងៃ​ច័ន្ទ​ ១០​កើត​ ខែ​ក​ក្ដិក ​ឆ្នាំជូត ​ទោស័ក​ ពស​២៥៦៤​ ត្រូវ​នឹង​ថ្ងៃ​ទី​២៦​ ខែតុលា​ ឆ្នាំ​២០២០​ កម្លាំង​ការិយាល័យ​អាវុធ​គ្រឿងផ្ទុះ​ និង​ជាតិពុល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​សហការ​ជាមួយ​កងឯកភាព​កម្ចាត់​មីន​ទី​៤ ​ប្រចាំ​ខេត្តសៀមរាប​ ចុះ​ត្រួតពិនិត្យ​គ្រាប់​ខូចគុណភាព​ក្នុង​ឃ្លាំង​ស្នងការដ្ឋាន​ខេត្ត​។

    ដោយ​ពិនិត្យ​ឃើញ​គ្រាប់រំសេវ​មួយ​ចំនួន​ខូចគុណភាព​មាន៖
    – គ្រាប់ ​DK82mm​ ចំនួន ​៧០​គ្រាប់​
    – គ្រាប់ ​DK75mm​ ចំនួន ​៥៤​គ្រាប់​
    – ​គ្រាប់​ប្រភេទ​តូចៗ​ចំនួន​ ៧០Kg​ ។​

    ​ក្រោយ​ការ​ត្រួតពិនិត្យ​ លោកស្នងការ​នគរបាល​ខេត្ត​បាន​ប្រគល់​គ្រាប់រំសេវ​ខូចគុណភាព​ទាំងនោះ​ជូន​មជ្ឈមណ្ឌល​សកម្មភាព​ម្ចា​ត់​មីន​កម្ពុជា​ (CMAC)​ យក​ទៅ​កម្ទេច​ចោល​ដោយ​សុវត្ថិភាព ​៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: