ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នៅចាំវិដេអូប្អូនប្រុសក្រីក្រអត់ស្បែកជើង សៀវភៅច្រកថង់ ហើយតស៊ូមករៀនទេ? ពេលនេះអ្នកនាងទ្រី ដាណា រកប្អូនឃើញហើយ និងបានជួយឧបត្ថម្ភរបស់ទាំងអស់នេះ

    BY Khmernote Media October 27, 2020
    នៅចាំវិដេអូប្អូនប្រុសក្រីក្រអត់ស្បែកជើង សៀវភៅច្រកថង់ ហើយតស៊ូមករៀនទេ? ពេលនេះអ្នកនាងទ្រី ដាណា រកប្អូនឃើញហើយ និងបានជួយឧបត្ថម្ភរបស់ទាំងអស់នេះ

    ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសបុកមានការចែករំលែកតៗគ្នា ទៅលើវិដេអូលោកគ្រូម្នាក់អាណិតសិស្សក្រីក្ររហូតដល់ស្រក់ទឹកភ្នែក ទាំងគ្រូទាំងសិស្ស រហូតដល់ទៅអ្នកនាងទ្រី ដាណា បានឃើញ និងឧបត្ថម្ភ។ យោងតាមផេកហ្វេសបុករបស់អ្នកនាងទ្រីដាណាបានឲ្យដឹងថា៖ ស្រលាញ់ អាណិត រំភើបចិត្តនឹងការតស៊ូរបស់ប្អូនណាស់ 💪💪💪 ខ្ញុំចូលចិត្តអ្នកតស៊ូបែបនេះ ពេលមើលវីដេអូ ឃើញគាត់អត់ស្បែកជើង សៀវភៅច្រកថង់ អាវស ទៅជាឡើងពណ៌អស់ហើយ បើខោវិញពាក់ចងចង្កេះ 😢😢😢 តែប្អូននៅតស៊ូរៀន ចង់ទៅជួបផ្ដល់កម្លាំងចិត្តណាស់ តែមានភារកិច្ចជាប់រហូត។

    យ៉ាងណា នាងខ្ញុំនៅតែផ្ដល់ជូនតាមក្រុមការងារ ជូយទិញខោអាវ ស្បែកជើង កាតាប សម្ភារៈសិក្សា និងគ្រឿងឧបភោគបរិភោគគ្រប់មុខ ហើយជូន ថវិកា ១លានរៀលទៀត ដើម្បីជាកម្លាំងចិត្តដល់ប្អូន 💪💪💪 គាត់នៅស្រុកសង្កែ ខេត្តបាត់ដំបង។

    Share This Post: